ចេញ​បាត់! ម៉ាក​ម៉ាស៊ីន​ថត​ ​និង​ស្មាតហ្វូន​កាមេរ៉ាល្អ​​ដាច់​គេ​ប្រចាំ​ឆ្នាំ​ ​២០១៧-២០១៨

  • 2017-08-17 08:59:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាគម​អ្នក​វាយ​តម្លៃ​ផលិតផល​បច្ចេកវិទ្យា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ​ប្រចាំ​ទ្វីប​អឺរ៉ុប​ ​និង​ធំ​ជាង​គេ​បំផុត​ក្នុង​លោក​ ​ឈ្មោះ​ថា​ ​European Imaging and Sound Association​ ​ឬ​ហៅ​កាត់​ ​EISA​ ​ដែល​បង្កើត​ក្នុង​ឆ្នាំ​ ​១៩៨២​ ​និង​មាន​សមាជិក​ ​២៥​ ​ប្រទេស​នោះ​ ​ទើប​បញ្ចេញ​តារាង​ចំណាត់​ថ្នាក់​នៃ​ម៉ាក​ម៉ាស៊ីន​ថតរូប, កែវ​ ​Lens​ ​និង​ស្មាតហ្វូន​ដែល​មាន​កាមេរ៉ា​ពិសេស​លើស​គេ​ប្រចាំ​ឆ្នាំ​ ​២០១៧-២០១៨​ ​ហើយ​ផលិត​ផល​ទាំង​នោះ​មាន​ដូច​ជា​ ​៖

  • Sony A9​ ​ជាប់​ជា​កាមេរ៉ា​ល្អ​បំផុត
  • Sony a6500​ ​ជាប់​ជា​កាមេរ៉ា​ខ្នាត​តូច​ ​និយម​បំផុត​សម្រាប់​កម្រិត​ពាក់​កណ្ដាល​ជំនាញ
  • Canon EOS 77D​ ​ជាប់​ជា​ ​DSLR​ ​និយម​បំផុត​សម្រាប់​អ្នក​ប្រើប្រាស់​ទូទៅ
  • Nikon D7500​ ​ជាប់​ជា​កាមេរ៉ា​ ​DSLR​ ​និយម​បំផុត​សម្រាប់​កម្រិត​ពាក់​កណ្ដាល​ជំនាញ
  • Canon EOS 5D Mark IV​ ​ជាប់​ជា​កំពូល​កាមេរ៉ា​ ​DSLR​ ​សម្រាប់​កម្រិត​ជំនាញ
  • Fujifilm X-T20​ ​ជាប់​ជា​កាមេរ៉ា​ខ្នាត​តូច​ ​មាន​ ​Viewfinder​ ​និយម​បំផុត​សម្រាប់​អ្នក​ប្រើ​ទូទៅ
  • Sony RX100 V​ ​ជាប់​ជា​កាមេរ៉ា​ខ្នាត​តូច​ ​និយម​បំផុត​សម្រាប់​អ្នក​ប្រើ​ទូទៅ
  • Sony RX10 III​ ​ជាប់​ជា​កាមេរ៉ា​មាន​បច្ចេកវិទ្យា​ ​Zoom​ ​ខ្លាំង​បំផុត
  • Panasonic Lumix DC-GH5​ ​ជាប់​ជា​កាមេរ៉ា​ ​ថត​រូប​ ​និង​វីដេអូ​ល្អ​បំផុត
  • Fujifilm Instax SQUARE SQ10​ ​ជាប់​ជា​កាមេរ៉ា​ថត​ភ្លាម​ ​ផ្ដិត​ភ្លាម​ល្អ​បំផុត
  • SIGMA 135mm F1.8 DG HSM | Art​ ​ជា​ប់​ជា​កែវ​ ​Lens​ ​DSLR​ ​ល្អ​បំផុត
  • Tamron SP 150-600mm F5-6.3 Di VC USD G2​ ​ជាប់​ជា​ ​Lens Zoom​ ​DSLR​ ​ល្អ​បំផុត
  • Canon EF 16-35mm F2.8L III USM​ ​ជាប់​ជា​ ​Lens​ ​DSLR​ ​សម្រាប់​កម្រិត​ជំនាញ​ល្អ​បំផុត
  • Sony FE 100mm F2.8 STF GM OSS​ ​ជាប់​ជា​ ​Lens​ ​កាមេរ៉ា​ខ្នាត​តូច​ល្អ​បំផុត
  • Sony FE 70-200mm F2.8 GM OSS​ ​ជាប់​ជា​ ​lens​ ​កាមេរ៉ា​ខ្នាត​តូច​កម្រិត​ជំនាញ​ល្អ​បំផុត
  • Olympus M.ZUIKO DIGITAL ED 12-100mm F4.0 IS PRO​ ​ជាប់​ជា​ ​Lens Zoom​ ​សម្រាប់​កាមេរ៉ា​ខ្នាត​តូច​ល្អ​បំផុត
  • Tamron 18-400mm F3.5-6.3 Di II VC HLD​ ​ជាប់​ជា​ ​Lens​ ​ផលិត​ក្រោម​បច្ចេកវិទ្យា​ច្នៃប្រឌិត​ខ្ពស់
  • EIZO ColorEdge CG2730​ ​ជាប់​ជា​អេក្រង់​ល្អ​បំផុត​សម្រាប់​កែ​រូបភាព
  • Huawei P10​ ​ស្មាតហ្វូន​កាមេរ៉ា​ស៊ី​ដាច់​គេ៕

ប្រភព៖ petapixel   ប្រែ​សម្រួល៖ រដ្ឋ