កំពូល​អ្នក​ប្រដាល់​អាស៊ី Pacquiao អាច​មាន​ឱកាស​សងសឹក Jeff Horn ឆាប់ៗ​នេះ

  • 2017-08-19 01:26:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ផ្គូផ្គង​ការ​​ប្រកួត​របស់ Manny Pacquiao ជឿជាក់​ថា ការជួបគ្នាលើកទី២ រវាង Jeff Horn និង​ម្ចាស់​ជើងឯក​ពិភពលោក ៨ជំនាន់ នឹង​ត្រូវ​បញ្ជាក់​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខនេះ ។

លោក Bob Arum និយាយ​ថា ទាំង Pacquiao និង Jeff Horn កំពុង​ស្ថិត​លើ​បញ្ជី​នៅឡើយ ដោយ​រង់​ចាំ​ការ​បញ្ជាក់​ផ្លូវការ​ជា​មុនសិន។ ពួកគេ​នឹង​ប៉ះ​គ្នាលើ​សង្វៀនម្តង​ទៀត​នៅ​ខែ​វិច្ឆិកា​ ក្រោយ​មានការ​រិះគន់​ជុំវិញ​ជ័យជម្នះ​ដោយ​ឯកច្ឆ័ន​របស់ Jeff Horn កាល​ពី​ដើម​ខែ​កក្កដា ថា លម្អៀង​ទៅ​លើ​កីឡាករ​អូស្ត្រាលី​ទាំងស្រុង ។

Bob Arum បន្ថែមថា កីឡាករ​ទាំង​ពីរ​នឹង​ជួប​ក្រុម​អាជ្ញាធរ​រដ្ឋ Queensland នៅ​ថ្ងៃសៅរ៍​នេះ ហើយ​រូប​លោក​សង្ឃឹម​ថាអ្វីៗ​នឹង​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន៕

ជំនួប​កាលពីថ្ងៃទី២ ខែកក្កដាកន្លងទៅ

ប្រភព៖ BBC   ប្រែសម្រួល៖ សិ​រី​បុ​ទ្រ