មិនទាន់ច្បាស់ពី​វត្តមាន​ ខេមរៈ ស្រីពៅ​ ​ចូល​​ផលិតកម្ម​ហង្ស​មាស

  • 2017-08-19 02:10:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ ខេមរៈ សិរីមន្ត និង ​ខេមរៈ ភារុណ ​ស្ពាយ​បង្វេច​ចូល​ផលិតកម្ម​ហង្ស​មាស​​ហើយ​ ចុះ ខេមរៈ ស្រីពៅ ដែល​ត្រូវ​ជា​ប្អូន​អាច​ចូល​ហង្ស​មាស​តាម​បង​ប្រុស​ដែរ​ឬ​ទេ​?

ជុំវិញ​រឿង​រ៉ាវ​នេះ​លោក ខេមរៈ សិរីមន្ត ដែល​ត្រូវ​ជា​បង​ប្រុស​ ខេមរៈ ស្រីពៅ បាន​ប្រាប់​ Sabay នៅព្រឹក​នេះ​ថា រឿង​ប្អូន​ស្រី​ចូល​ផលិតកម្ម​រស្មី​ហង្ស​មាស​​តាម​ខ្លួន​ និង​បង​ប្រុស​ ខេមរៈ ភារុណ ​​នៅ​មិន​ទាន់​ច្បាស់លាស់​នៅ​ឡើយ​ទេ ដោយ​សារ​តែ​​ប្អូន​ស្រី​ ចង់​សម្រាក​ពី​សិល្បៈ​មួយ​រយៈ​សិន​ ដើម្បី​យក​ពេល​វេលា​មក​ថែ​ទាំ​សុខភាព​។

“បាទ​អូន​ប្អូន​ស្រី​បង​ គាត់​ចង់​សម្រាក​ ពី​សិល្បៈ​មួយ​រយៈ​សិន ដើម្បី​​​​មើល​ថែរក្សា​សុខ​ភាព​ឲ្យ​បាន​ល្អ ព្រោះ​គាត់​ទើប​តែ​ជា​សះ​ស្បើយ​ពី​ជំងឺ​។ នៅ​ពេល​សុខ​ភាព​ គាត់​បាន​ល្អ​ប្រសើរ​ គាត់​នឹង​វិល​ចូល​សិល្បៈ​វិញ​ តែ​រឿង​ចូល​ផលិតកម្ម​ហង្ស​មាស​ខ្ញុំ​អត់​ទាន់​ប្រាកដ​ទេ​"។ ខេមរៈ សិរីមន្ត រៀបរាប់។​

ចុចអាន៖ភ្ញាក់ផ្អើល! ខេមរៈ សិរីមន្ត ចេញ​បទ​ថ្មី​នៅ​ផលិតកម្មរស្មីហង្សមាស

ចុចអាន៖ហេង ឡុង ប្ដឹងអតីត​តារា​សម្ដែង សុវណ្ណ មករា ទា​រ ១០ម៉ឺន​ដុល្លារ ពី​បទ​បរិហារកេរ្តិ៍

អត្ថបទ៖ ឆុង ស៊ីណាន