គូស្នេហ៍តារា​កូរ៉េ ៦គូណាខ្លះ បែកបាក់ស្នេហា នាំឲ្យ​អ្នកគាំទ្រ​ស្ដាយខ្លាំង?

  • 2017-08-19 02:28:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្វី​គ្រប់​យ៉ាង​ដែល​កើត​ឡើង​ សុទ្ធ​តែ​មាន​ទី​បញ្ចប់​របស់​វា គ្មាន​អ្វី​ដែល​អាច​នៅ​ស្ថិតស្ថេរ​នេះ​ទេ ហើយ​ក្រោយ​ពី​នោះ​ នឹង​មាន​ការ​ចាប់​ផ្ដើម​ថ្មី​ កើត​ឡើង​ជា​បន្ត​ទៀត​ គ្រាន់​តែ​អ្វី​ដែល​ថ្មី​នោះ​ ធ្វើ​ឲ្យ​មនុស្ស​ពិបាក​នឹង​ប្រឈម​មុខ​បន្តិច​ពេល​ដំបូងៗ។

បើ​ក្រឡេក​ទៅ​មើល​ក្នុង​សង្គម​សិល្បៈ​ K-Pop វិញ​ មាន​តារាៗ​មួយ​ចំនួន​ក៏​ជួប​ប្រទះ​បញ្ហា​នេះ​ដែរ​ ទាក់ទង​នឹង​ចំណង​សម្ព័ន្ធ​ភាព​ស្នេហា។ តារា​ខ្លះ​ក៏​បាន​ជោគជ័យ​ក្នុង​រឿង​នេះ​ ខ្លះ​ទៀត​ក៏​បរាជ័យ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខ្លះ​ហាក់​មាន​ការ​អាណិត​អាសូរ​តារា​ក្នុង​ដួង​ចិត្ត​ពួកគេ​ទាំង​នោះ​ណាស់។

ខាង​ក្រោម​ជា​តារាៗ​ ប្រុស​ស្រី​កូរ៉េ​ ទាំង​ ៦​គូ​ដែល​បាន​បែកបាក់​ស្នេហា​ ក្នុង​ឆ្នាំ​ ២០១៧​ ហើយ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​អារម្មណ៍​សោកស្ដាយ​ជា​ខ្លាំង៖

១. តារា​សម្ដែង​ Nam Joo Hyuk និង Lee Sung Kyung

អតីត​គូស្នេហ៍​តារា​សម្ដែង​គូ​នេះ​ ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​អ្នក​គាំទ្រ​យ៉ាង​ច្រើន​ ពេល​បង្ហាញ វត្តមាន​សម្ដែង​រួម​គ្នា​ក្នុង​រឿង​ "Weightlifting Fairy Kim Bok Joo”។ ចាប់​ពី​ពេល​នោះ​ ពួកគេ​ក៏​បាន​ចាប់​ផ្ដើម​ស្និទ្ធ​ស្នាល​នឹង​គ្នា​ ហើយ​ចំណង​ស្នេហ៍​ក៏​ចេះ​តែ​មាន​ច្រើន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ គួរ​ឲ្យ​សោកស្ដាយ​ Joo Hyuk និង​ Sung Kyung ក៏​ត្រូវ​ឈាន​ដល់​ទី​បញ្ចប់ កាល​ពី​ថ្ងៃ​ទី​ ១៨​ ខែ​សីហា​ ឆ្នាំ​ ២០១៧។

២. តារា​ចម្រៀង​ Kai និង​ Krystal

បើ​និយាយ​ពី​អតីត​គូ​ស្នេហ៍​ ១នេះ​វិញ​ គឺ​សុទ្ធ​តែ​ស្ថិត​ក្រោម​ផលិតកម្ម​ SM ដូចគ្នា​ ហើយ​ពួកគេ​ក៏​កើត​ក្នុង​ឆ្នាំ​ ១៩៩៤​ ដូចគ្នា​ដែរ។ អ្នក​ទាំង​ ២​ចាប់​ផ្ដើម​ក្លាយ​ជា​មិត្ត​នឹង​គ្នា​ តាំង​ពី​ចូល​ហ្វឹកហាត់​ក្នុង​ផលិតកម្ម​ដំបូង​ម្ល៉េះ។ បន្ទាប់​ពី​ទាក់ទង​ស្រឡាញ់​គ្នា​ប្រមាណ​ជាង​ ១​ឆ្នាំ​ តារា​ K-Pop ទាំង​ ២​នេះ​ក៏​សម្រេច​ចែក​ផ្លូវ​គ្នា​ដើរ​ កាល​ពី​ថ្ងៃ​ទី​ ៣១​ ខែ​ឧសភា​ ឆ្នាំ​ ២០១៧ ស្រប​តាម​ហេតុផល​រវល់​ការងារ​រៀងៗ​ខ្លួន​ពេក។

៣. តារា​សម្ដែង​ Shin Ha Kyun និង​ Kim Go Eun

តារា​ប្រុសស្រី​ទាំង​ ២​នេះ​ បាន​ប្រកាស​ពី​ចំណង​ស្នេហា​របស់​ពួកគេ​នៅ​ខែ​សីហា​ ឆ្នាំ​ ២០១៦ ក្រោយ​ទាក់​ទង​ស្រឡាញ់​គ្នា​ជាង​ ២​ខែ។ ថ្វី​ត្បិត​តែ​ខាង​ស្រី​មាន​អាយុ​តិច​ជាង​ខាង​ប្រុស​ ដល់​ទៅ១៧​ឆ្នាំ​ ប៉ុន្តែ​ចំណង់ចំណូលចិត្ត​របស់​គេ​ទាំង​ ២​ត្រូវ​គ្នា​ណាស់។ ប៉ុន្តែ​ចុង​ក្រោយ​ អ្នក​គាំទ្រ​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង​ ក្រោយ​ឮ​ដំណឹង​ថា​ ពួកគេ​ត្រូវ​ចែក​ផ្លូវ​គ្នា កាល​ពី​ថ្ងៃ​ទី​ ២១​ ខែ​មីនា​ ឆ្នាំ​២០១៧។

៤. តារា​ចម្រៀង​ Jang Ki Ha និង​ IU

អតីត​គូស្នេហ៍​វ័យ​ខុស​គ្នា​ ១១​ឆ្នាំ​គូ​នេះ បាន​លង់​ស្រឡាញ់​គ្នា​ ក្នុង​ខែ​ តុលា ឆ្នាំ​ ២០១៥ ក្រោយ​ពី​មាន​ចំណង់ចំណូល​ចិត្ត​លើ​តន្ត្រី​ដូចគ្នា​ខ្លាំង​ ហើយ​ស្នេហា​ពួកគេ​ក៏​កើត​ឡើង​តាមរយៈ​តន្ត្រី​ដែរ។ ក្រោយពី​នោះ​ Ki Ha និង​ IU ក៏​បាន​បែក​គ្នា​វិញ​ កាល​ពី​ថ្ងៃ​ទី​ ២២​ ខែ​មករា​ ឆ្នាំ​ ២០១៧។

៥. តារា​ចម្រៀង​ Choiza និង​ Sulli

ងាក​មក​តារា​គូ​នេះ​វិញ​ ត្រូវ​ចាត់​ទុក​ថា​ជា​គូ​ស្នេហ៍​បង្កាត់​ភ្លើង​ស្នេហ៍​លឿន​ និង​បើក​ចំហ​ខ្លាំង​ជាង​គេ​ ក្នុង​ប្រវត្តិសាស្ត្រ​សិល្បៈ​កូរ៉េ។ យ៉ាង​ណា​ក្ដី​ មិន​យូរ​ប៉ុន្មាន​ Choiza និង​ Sulli ក៏​ត្រូវ​បែក​គ្នា។

៦. តារា​សម្ដែង​ Lee Sang Yoon និង​ Uee

តារា​សម្ដែង​ទាំង​ ២​ បាន​ប្រកាស​ជា​សាធារណៈ​ លើក​ដំបូង​ពី​ចំណង​ស្នេហ៍​របស់​ខ្លួន​ នៅ​ខែ​ឧសភា​ ឆ្នាំ​ ២០១៦ ក្រោយ​ទាក់ទង​គ្នា​តាំង​ពី​ខែ​ មករា។ ប្រមាណ​ជាង​​ ១​ឆ្នាំក្រោយ​ ក្នុង​ខែ​មករា​ ឆ្នាំ​ ២០១៧​ ស្នេហា​អ្នក​ទាំង​ ២​ក៏​ឈាន​ដល់​ទី​បញ្ចប់៕

ចុចអាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី