Taeyeon ខំឡើងច្រៀង​ទាំងខ្លួន​មាន​របួស ក្រោយ​ជួបរឿង​នៅ​ព្រលានយន្តហោះ

  • 2017-08-19 03:39:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ទទួល​រង​ការ​នូវ​អារម្មណ៍​ភិតភ័យ​ ពី​អ្នក​គាំទ្រ​មួយ​ចំនួន​នៅ​ប្រលានយន្តហោះ​ ពេល​មកដល់​ទីក្រុង​ចាកាតា​ ប្រទេស​ឥណ្ឌូណេស៊ី​មក​ តារា​ចម្រៀង​ Taeyeon ក៏​បាន​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ “Asian Games 208 Countdown” ដូច​ដែល​បាន​គ្រោង​ទុក។

ក្នុង​ពេល​សម្ដែង​ Taeyeon បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ហាក់​មាន​ការ​ចាប់អារម្មណ៍​ លើ​ស្លាកស្នាម​ នៅ​កដៃ​របស់​នាង​ ពេល​លើក​ឡើង។ នេះ​ពិត​ជា​ស្នាម​ដែល​បាន​បន្សល់​ទុក​ ក្រោយ​ជួប​ហេតុការណ៍​ជ្រួលច្របល់​ តាំង​ពី​ព្រឹក​ថ្ងៃ​ទី​ ១៧​ ខែ​សីហា។

រូបភាព​ពេល​ Taeyeon មកដល់​ប្រលានយន្តហោះចាកាតា

ជាក់ស្ដែង​អ្នក​គាំទ្រ​របស់​នាង​ជា​ច្រើន​ បាន​សម្ដែង​ការ​អាណិតអាសូរ​ ចំពោះ​តារា​ស្រី​រូបនេះ​ មិន​គួរ​ណា​មក​ជួប​រឿង​រ៉ាវ​គួរ​ឲ្យ​ភ័យ​បែប​នេះ។ ជាពិសេស​ពួកគេ​រឹត​តែ​កោត​សរសើរ​ទឹក​ចិត្ត​របស់​នាង​ ដែល​នៅ​តែ​ឡើង​សម្ដែង​លើ​ឆាក​ ធ្វើ​ដូច​គ្មាន​អ្វី​កើត​ឡើង​ បើ​ទោះ​ជា​មាន​អារម្មណ៍​តក់ស្លុត​យ៉ាងណា​ក៏​ដោយ៕

ទស្សនា​ការ​សម្ដែង​របស់​ Taeyeon ក្នុង​កម្មវិធី “Asian Games 208 Countdown”៖

ចុចអាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី