កីឡាករ ​Barcelona ទាំង​អស់​ នឹង​ពាក់​អាវ​មាន​ឈ្មោះ​ទីក្រុង​នៅ​លើ​ខ្នង​

  • 2017-08-19 03:17:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈ្មោះ​ទីក្រុង​ Barcelona នឹង​ត្រូវ​ប្រើ​ជំនួស​ឲ្យ​ឈ្មោះ​កីឡាករ​ទាំង​អស់​របស់​ Barca នៅ​លើ​ខ្នង​អាវ​ដែល​ពាក់​ប្រកួត​ជាមួយ​ Real Betis នៅ​ថ្ងៃ​អាទិត្យ​នេះ ​ដើម្បី​ឧទ្ទិស​ដល់​ជនរងគ្រោះ​ដោយ​អំពើ​ភេរវកម្ម​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នៅ​អេស្ប៉ាញ​បណ្ដាល​ឲ្យ​ជន​ស្លូត​ត្រង់​ស្លាប់​ និង​របួស​ជិត​១០០​នាក់​។

យោង​តាម​ប្រភព​ពី​ក្លឹប​ឲ្យ​ដឹង​ថា​ពួក​គេ​បាន​ស្នើ​ទៅ​សហព័ន្ធ​អេស្ប៉ាញ​ដើម្បី​សុំ​ការ​អនុញ្ញាត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​ ហើយ​ក្រៅ​ពី​ពាក់​អាវ​ដែល​មាន​ឈ្មោះ​ទីក្រុង​លើ​ខ្នង​ កីឡាករ​ទាំង​អស់​ក៏​ត្រូវ​ស្ងៀមស្ងាត់​រយៈពេល​១​នាទី​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​មុន​ការ​ប្រកួត​ផង​ដែរ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ វីរ័ត្ន