រន្ធត់​! តារា​ស្រី​ថៃ​ ៦​នាក់​នេះ​ ស្ទើរ​បាត់បង់ជីវិត​ក្នុង​ឧប្បត្តិហេតុ​ដ៏​សាហាវ

  • 2017-08-19 06:31:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​អាច​និយាយ​បាន​ថា​ គឺ​ជា​សំណាង​មួយ​ ក្នុង​មួយ​ពាន់​គ្រោះ​ថ្នាក់​ ដែល​តារា​ស្រី​ថៃ​ ៦​នាក់​ ដែល​មាន​វត្តមាន​ក្នុង​អត្ថបទ​ថ្ងៃ​នេះ​ ធ្លាប់​ជួប​ប្រទះ។ ពួកគេ​ស្ទើរ​តែ​ស្លាប់​ទៅ​ហើយ​ ក្រោយ​ជួប​គ្រោះថ្នាក់​ ឧប្បត្តិហេតុ​ដ៏​រន្ធត់​ តែ​ជា​សំណាង​បំផុត​ ដែល​តារា​ទាំង​នោះ​អាច​នៅ​រស់រាន​មាន​ជីវិត​រហូត​ដល់​សព្វ​ថ្ងៃ៕

១. តារា​សម្ដែង​ Tangmo Nida

នាង​បាន​ជួប​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ កាល​ពី​ថ្ងៃ​ទី​ ០៦​ ខែ​មេសា​ ឆ្នាំ​ ២០១៧។ រថយន្ត​របស់​នាង​ បាន​ក្រឡាប់​ រហូត​ធ្វើ​ឲ្យ​នាង​រមៀល​ធ្លាក់​មក​លើ​ផ្លូវ។ មូលហេតុ​ដែល​នាំ​ឲ្យ​កើត​មាន​គ្រោះថ្នាក់​បែបនេះ​ គឺ​ដោយសារ​ នាង​បើកបរ​ទាំង​ងងុយដេក។ ពេល​នោះ​ Tangmo បាន​សម្រាក​ព្យាបាល​រយៈ​ជាង​ ៣​ខែ។

២. តារា​សម្ដែង​ Margie Rasri

រីឯ​តារា​សម្ដែង​រូប​នេះ​វិញ​ បាន​ទទួល​រង​គ្រោះ​ថ្នាក់​ចរាចរណ៍​ យ៉ាង​ដំណំ​ដែរ កាលពី​ថ្ងៃ​ទី​ ២៩​ ខែ​កញ្ញា​ ឆ្នាំ​២០០៩។ ហេតុការណ៍​នេះ​ បាន​ធ្វើ​ឲ្យ​ Margie រង​របួស​ត្រង់​ជង្គង់​យ៉ាង​ធ្ងន់ធ្ងរ។

៣. តារា​សម្ដែង​ Bella Ranee

កាល​ពី​ថ្ងៃ​ទី​ ២០​ ខែ​សីហា​ ឆ្នាំ​ ២០១៣​ Bella ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​សង្គ្រោះ​បន្ទាន់​ ក្រោយ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍។ គ្រោះ​ថ្នាក់​ចៃដន្យ​នេះ​ កើតឡើង​ដោយសារ​ពេល​នោះ​មាន​ឆ្កែ​មួយ​ក្បាល​រត់​កាត់​មុខ​ឡាន​ ជា​ហេតុ​នាំ​ឲ្យ​អ្នក​បើកបរ​របស់​នាង​ត្រូវ​ហ្រ្វាំង​ ឈប់​ភ្លាមៗ។ Bella ដែល​ពេល​នោះ​អង្គុយ​នៅ​បាំង​ក្រោយ​ បាន​បោក​ខ្លួន​ទៅ​នឹង​ តួ​រថយន្ត​មួយ​ទំហឹង។ ដើម្បី​ព្យាបាល​របួស​ តារា​ស្រូ​រូប​នេះ​ បាន​ស្នាក់​នៅ​មន្ទីរ​ពេទ្យ​ជាង​ ១​ខែ។

៤. តារា​សម្ដែង​ Ice Preechaya

រំឭក​ទៅ​ថ្ងៃ​ទី ១៤​ ខែ​ធ្នូ​ ឆ្នាំ​២០១៣​ ឡាន​របស់​តារា​សម្ដែង​រូប​នេះ​បាន​ទៅ​បុក​ជាមួយ​ឡាន​ដឹក​ទំនិញ​ដ៏​ធំ។ ខណៈ​នោះ​ដែរ​ បើ​តាម​ព័ត៌មាន​បាន​រាយការណ៍​ថា​ Ice មិន​បាន​ពាក់​ខ្សែក្រវាត់​ការពារ​សុវត្ថិភាព​ទេ​ ជាហេតុ​នាំ​ឲ្យ​ នាង​មាន​គ្រោះថ្នាក់​ រង​របួស​ធ្ងន់​លើ​មុខ​ និង​ខ្លួន​យ៉ាង​ដំណំ។

៥. តារា​សម្ដែង​ Amy Amelia

ដោយ​ឡែក​ចំពោះ​ Amy វិញ​ បាន​ជិះ​ឡាន​ទៅ​បុក​បង្គោល​ភ្លើង​តាម​ដង​ផ្លូវ ជាហេតុ​ធ្វើ​ឲ្យ​រាងកាយ​របស់​នាង​ទាំង​មូល​រង​របួសធ្ងន់។ នាង​ប៊ិះ​នឹង​ស្លាប់​ទៅ​ហើយ​នា​ពេល​នោះ​ តែ​សំណាង​ល្អ​ទទួល​ការ​សង្គ្រោះ​ទាន់​ពេល​វេលា​ ហើយ​រយៈ​ពេល​នៃ​ការ​ព្យាបាល​គឺ​រហូត​ទៅ​ដល់​ ២​ឆ្នាំ​ឯ​ណោះ។

៦. តារា​សម្ដែង​ Oranate D. Caballes

ចំពោះ​ តារា​ស្រី​ Oranate វិញ​ មិនបាន​ជួប​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ទេ​ ប៉ុន្តែ​នាង​បាន​ជួប​ឧប្បត្តិហេតុ​ធ្ងន់ធ្ងរ​មួយ​ដែរ​ កាលពី​ថ្ងៃ​ទី​ ០២​ ខែ​ មករា​ ឆ្នាំ​ ២០១៦​ ដោយសារ​ជិះកង់​ធ្លាក់​ពី​លើ​ភ្នំ៕

ចុចអាន៖

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម