បុរស​ដែល​មាន​ជំងឺ​ពង​ទ​ក ហើយ​មិន​ព្យាបាល​ទៀត អាច​ទៅជា​....

  • 2017-08-19 07:37:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាធម្មតា និង​ជា​រឿង​ធម្មជាតិ​នោះ ដើម្បី​ពងស្វាស​អាច​លូតលាស់ និង​បំពេញ​មុខងារ​របស់​វា​បាន លុះត្រាតែ​វា​ស្ថិតនៅ​ក្នុង​កន្លែង​មួយ​ដែល​ត្រជាក់​ជាង​សីតុណ្ហភាព​រាងកាយ​មនុស្ស​យើង​ធម្មតា នោះ​គឺ​ថង់​ពងស្វាស​តែម្តង​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ផលវិបាក​នៃ​ពងស្វាស​ដែល​មិន​ស្ថិតនៅ​កន្លែង​ដែល​វា​គួរ​នៅ​នោះ​មានដូចជា​៖

​មហារីក​ពងស្វាស​

​ជំងឺមហារីក​ប្រភេទ​នេះ​ច្រើនតែ​ចាប់ផ្តើម​ចេញពី​កោសិកា​ក្នុង​ពងស្វាស​ដែល​ផលិត​មេ​ជីវិត​ឈ្មោល​មិន​ពេញលក្ខណៈ​។ ចំពោះ​ហេតុផល​នាំឲ្យ​កើត​មហារីក​នេះ​វិញក៏​មិន​ទាន់​ដឹងច្បា​ស់​ដែរ​។ ប៉ុន្តែ​បុរស​ដែល​មាន​ជំងឺ​ពង​ទក​គឺ​ប្រឈម​ខ្ពស់​ជាង​គេង​។ ការប្រឈមមុខ​នេះ​នឹង​កាន់តែ​ខ្ពស់​ទៀត​បើសិនជា​ពង​ទក​នោះ​ស្ថិតនៅ​ក្នុង​ពោះ​។​ ​ ​មាន​បញ្ហា​ក្នុង​ការ​មានកូន​

​ចំនួន​មេ​ជីវិត​ឈ្មោល​ទាប គុណភាព​មេ​ជីវិត​ឈ្មោល​មិនល្អ និង​ការថយចុះ​សមត្ថភាព​ធ្វើឲ្យ​មាន​កូន ទំនង​ជា​កើត​មាន​ច្រើន​លើ​បុរស​ដែល​មាន​ជំងឺ​ពង​ទ​ក​។ រឿង​នេះ​អាច​ដោយសារតែ​ពងស្វាស​លូតលាស់​មិន​ធម្មតា ហើយ​វា​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​បើសិនជា​មិន​បាន​ព្យាបាល​រយៈពេល​យូរ​។

​​ផលវិបាក​ផ្សេងៗ​ទៀត​ដែល​ទាក់ទង​នឹង​ទីតាំង​មិនធម្មតា​នៃ​ពង​ទក​ដែរនោះ​មានដូចជា​៖

​​រមួល​ពងស្វាស​

​ការ​រមួល​ពងស្វាស​នេះ​អាច​បណ្តាល​ឲ្យ​កាត់ផ្តាច់​លំហូរ​ឈាម សរសៃប្រសាទ និង​បំពង់​បញ្ជូន​ទឹកកាម​ពី​ពងស្វាស​ទៅ​លិង្គ​បាន​។ យ៉ាងណាមិញ វា​គឺជា​អាការៈ​ជំងឺ​ដែល​ឈឺ​ខ្លាម​ង​បំផុត ហើយ​កាត់ផ្តាច់​ការផ្គត់ផ្គង់​ឈាម​ទៅ​ពងស្វាស​ថែម​ទៀត​។ បើសិនជា​មិន​មាន​ការព្យាបាល​លឿន​ទេ វា​អាច​នឹង​បណ្តាល​ឲ្យ​អ្នកជំងឺ​បាត់បង់​ពងស្វាស​បាន​។

​​ការប៉ះទង្គិច​

​បើសិនជា​ពងស្វាស​ស្ថិត​ក្នុង​គ្រលាន វា​អាច​នឹងរង​ការខូចខាត​ដោយសារតែ​សម្ពាធ​ប្រឆាំងនឹង​ឆ្អឹងថ្ងាស​ក្រោម​។​ ​ ​កើត​ជា​ក្លន​នៅ​គ្រលាន​

​បើសិន​ជា​ច្រក​ចេញ​រវាង​ពោះ និង​គ្រលាន ធូរ​ខ្លាំង នោះ​វា​នឹង​ធ្វើ​ឲ្យ​កង់​នៃ​ពោះវាន​អាច​ធ្លាក់​ចូល​ទៅ​ក្នុង​គ្រលាន​បានដែរ​៕

ប្រភព៖ health.com.kh

អត្ថបទថ្មី