រថភ្លើង​បើក​ធ្លាក់​ផ្លូវ​ស្លាប់ និង​របួស​​អ្នក​ដំណើរ​ជាង ៨០​នាក់​នៅ​ឥណ្ឌា

  • 2017-08-20 02:08:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាងហោចណាស់​មនុស្ស ២៣​នាក់​ បាន​ស្លាប់​បាត់​បង់​ជីវិត និង​ជាង ៦០​នាក់​រង​របួស បន្ទាប់​ពី​រថភ្លើង​មួយ​ខ្សែ​បាន​ធ្លាក់​ផ្លូវ​នៅ​រដ្ឋ Uttar Pradesh ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ​។

ប៉ូលិស​និយាយ​ថា ​ទូរ​រថភ្លើង​ចំនួន ៨​ បាន​ហោះ​ចេញ​ពី​ផ្លូវ​នៅ​ក្បែរ​ទីក្រុង Muzaffarnagar ​ចម្ងាយ​ប្រមាណ ១៣០​គីឡូម៉ែត្រ​ពី​ភាគ​ខាង​ជើង​​ទីក្រុង​ដេលី។ ​មូល​ហេតុ​នៃ​គ្រោះ​ថ្នាក់​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ។

មុន​ពេល​កើត​ហេតុ រថភ្លើង​នេះ​បាន​ធ្វើ​ដំណើរ​ពី​ទីក្រុង Puri ភាគ​ខាង​ជើង​រដ្ឋ Odisha ​ទៅ​កាន់​ទីក្រុង Haridwar តំបន់​ជួរ​ភ្នំ​ហិម៉ាឡៃ។ មន្ត្រី​ប៉ូលិស​លោក Ajay Pandey បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ​​បញ្ជាក់​ថា ក្រុម​ការ​ងារ​របស់​លោក​កំពុង​ព្យាយាម​ទាញ​ជន​រងគ្រោះ​ចេញ​ពី​ទូរ និង​រង់ចាំ​ឧបករណ៍​កាត់​ដែក​ទៅ​ដល់។

ចំណែក​នាយក​រដ្ឋ​មន្ត្រី​​​​ឥណ្ឌាលោក Narendra Modi ​បាន​សម្ដែង​ការ​រំលែក​ទុក្ខ​ដល់​គ្រួសារ​រងគ្រោះ​នៅ​លើ​បណ្ដាញ​សង្គម​ទ្វីតធឺ​ និង​សន្យា​ផ្ដល់​ជំនួយ​សង្គ្រោះ​​គ្រប់​បែប​យ៉ាង។ គួរ​បញ្ជាក់​ថា ​គ្រោះ​ថ្នាក់​ទាក់​ទង​​នឹង​រថភ្លើង តែង​តែ​កើត​មាន​ជា​រឿង​ធម្មតា។ ប្រព័ន្ធ​ផ្លូវ​រថភ្លើង​ឥណ្ឌា បាន​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ជាង ២២​លាន​នាក់​ក្នុង​មួយ​ថ្ងៃៗ ហើយ​រថភ្លើង​ជា​ច្រើន​ហួស​សម័យ ចាស់​ៗ។ គ្រោះ​ថ្នាក់​រថភ្លើង​នៅ​រដ្ឋ Uttar Pradesh ដដែល​ ​ កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​​បាន​សម្លាប់ ១៥០​នាក់ ​និង​មួយ​ករណី​ទៀត​សម្លាប់ ៣៩​នាក់​ផងដែរ៕

ចុចអាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម