បើក​ឆាក​ប្រដាល់​សកល​ ផល​ សោភ័ណ្ឌ​ និង​ ហង្ស​ រ៉ាម៉ន​ ប៉ះ​ថៃ​ដូច​គ្នា​ថ្ងៃនេះ

  • 2017-08-20 02:41:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃ​នេះ​ដល់​ពេល​ប្រភេទ​កីឡា​ប្រដាល់​សកល​កម្ពុជា​ចូលខ្លួន​ប្រកួត​ប្រជែង​យក​មេដាយ​ហើយ​ សម្រាប់​ថ្ងៃ​ទី២០​ ខែ​សីហា​ ឆ្នាំ​២០១៧​ នេះ​ អ្នក​ប្រដាល់​កម្ពុជា​៣រូប​ នឹង​ត្រូវ​ឡើង​ប្រកួត​គឺ​កីឡាករ​ ផល​ សោភ័ណ្ឌ ហង្ស​ រ៉ាម៉ន និង​សាន​ តុលា។​ ពួកគេ​នឹង​ប្រកួត​នៅ​វេលា​ម៉ោង​ ៣​រសៀល​ នៅ​ប្រទេស​ម៉ាឡេស៊ី​ ដែល​ត្រូវ​និង​ម៉ោង​ ២​ នៅ​កម្ពុជា​ ហើយ​ នឹង​មាន​ការ​ផ្សាយ​តាម​ហ្វេសបុក​ផេក​របស់​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ ប៊ុយ​ សុភ័ណ្ឌ​ អគ្គលេខាធិការ​ប្រដាល់​សកល​កម្ពុជា​ដែល​កំពុង​នៅ​ឯ​ប្រទេស​ម៉ាឡេស៊ី៕​ ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង៕

គូប្រកួត​ទាំង​៣ នៅ​រសៀល​នេះ

ផល​ សោភ័ណ្ឌ​ Vs​ Wuttichai Masuk​ (ថៃ)​ ទម្ងន់​ ៦៤​ kg

ហង្ស​ រ៉ាម៉ន​ Vs​ Tanes Ongjunta​ (ថៃ)​ ទម្ងន់​ 52​ kg

សាន​ តុលា​ Vs​ Huynh Ngoc Tan​ (វៀតណាម) ទម្ងន់​ 49 kg

ផល​ សោភ័ណ្ឌ​
ហង្ស​ រ៉ាម៉ន​
សាន​ តុលា​

អត្ថបទ៖ នួន ស៊ីណា​