កប់​ណាស់! បន្ទប់​ខោរ​អាវ​របស់​ Taeyang ធំ​ជាង​ហាង​លក់​សម្លៀក​បំពាក់​ទៀត (វីដេអូ)

  • 2017-08-20 02:28:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​​សមាជិក​កំពូល​ក្រុម​ចម្រៀង BIGBANG គឺ Taeyang បាន​​ចូល​ថត​កម្មវិធី "I Live Alone” ដែល​ជា​កម្មវិធី​និយាយ​ពី​ជីវិត​ប្រចាំ​ថ្ងៃ​ជាក់​ស្ដែង​របស់​សិល្បករ​ ហើយ​នេះ​ជាលើក​ដំបូង​ដែល​ម្ចាស់​បទ "Wake Me Up” សម្រេច​ចិត្ត​បង្ហាញ​រឿង​រ៉ាវ ក៏​ដូច​ជា​ផ្ទះ​ផ្ទាល់​ខ្លួន​របស់​គេ​ បន្ទាប់​ពី​បង្ហាញ​ខ្លួន​ក្នុង​វិថី​សិល្បៈ​អស់​រយៈ​ពេល​១១​ឆ្នាំ។

នៅ​ក្នុង​វគ្គ​ដំបូង​នេះ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​ក្នុង​ផ្ទះ​របស់ Taeyang នោះ​គឺ​បន្ទប់​សម្លៀក​បំពាក់​ដែល​មាន​ទំហំ​ធំ​ខ្លាំង​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង៕

ទស្សនា​វីដេអូខាង​ក្រោម​ដើម្បី​ឲ្យ​ជ្រប​កាន់​តែ​ច្បាស់៖​​​​​

ប្រភព៖ YouTube   ប្រែ​សម្រួល៖ Samedy