PSG អាច​ចំណាយ​​ជាង ២០០​លាន​ដុល្លារ នាំ​យក​កីឡាករ​ម្នាក់​ទៀត​មក​រួម​ក្រុម

  • 2017-08-20 02:59:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អ្នក​មាន​លុយ PSG ជិត​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ចុះ​កុងត្រា​នាំ​យក​កីឡាករ Kylian Mbappe ពី​ក្លឹប Monaco ក្នុង​តម្លៃ​ ១៨៣​លាន​ផោន(២៣៤​លាន​ដុល្លារ)។ នេះ​បើ​តាម​ពាក្យ​ចចាមអារ៉ាម​ដែល​ចុះ​ផ្សាយ​ព្រោង​ព្រាត​លើ​សារព័ត៌មាន​នានា។

ក្លឹប Arsenal, Liverpool, Man Utd និង Chelsea សុទ្ធ​តែ​មាន​ចំណាប់​អារម្មណ៍​លើ​កីឡាករ​បារាំង​វ័យ​ក្មេង Kylian Mbappe​ ស្រប​ពេល Real Madrid និង PSG ក៏​សង្ឃឹម​ថា​នឹង​ទទួល​បាន​កិច្ច​ព្រមព្រៀង​ពី Mbappe ផង​ដែរ។ យ៉ាង​ណា​ក្ដី ចចាមអារ៉ាម​ចុង​ក្រោយ​ដែល​ចុះ​ផ្សាយ​លើ​កាសែត Mundo Deportivo បាន​បង្ហាញ​ថា PSG ជិត​ប្រកាស​ព័ត៌មាន​ពី​ការ​នាំ​យក​កីឡាករ​វ័យ​ក្មេង​រូប​នេះ​ហើយ។

ប្រសិន​បើ PSG ចំណាយ​ ១៨៣​លាន​ផោន​លើ Kylian Mbappe មែន​នោះ នឹង​ធ្វើ​ឲ្យ​កីឡាករ​វ័យ ១៩ឆ្នាំ​រូប​នេះ​ក្លាយ​ជា​កីឡាករ​លំដាប់​ទី​២​ ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​​បន្ទាប់​ពី​ក្លឹប​របស់​ព្រះចៅ​កាតា​​​​ចុះ​ហត្ថ​លេខា​ជាមួយ​កីឡាករ Neymar ក្នុង​តម្លៃ​ខ្លួន ២២២លាន​អឺរ៉ូ​កាល​ពី​ពេល​ថ្មីៗ​នេះ៕

ប្រភព៖ Bleacherreport   ប្រែ​សម្រួល​៖ សុខ លាងហ៊ត​​​