​តារា​​ឆ្នើម​​​​​របស់​ Anachak Baitong សង្ឃឹម​​ជួយ​ក្រុម​លើក​ពាន​​ Futsal ជាតិ​៨០%

  • 2017-08-20 03:17:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​រក​​បាន ៦​គ្រាប់​​​ដើម្បី​​ជួយ Anachak Baitong យក​ឈ្នះ​ទៅ​លើ​ Home Sport ៧-៦ ក្នុង​ការ​ប្រកួត​​សន្សំ​​ពាន​រង្វាន់ Futsal ជាតិ​ម្សិល​មិញ​​នេះ​​ខ្សែ​ប្រយុទ្ធ​ឆ្នើម ឡុង ណាស៊ី ​បង្ហាញ​ជំនឿ​ចិត្ត​ថា នឹង​អាច​ជួយ​ក្រុម​​របស់​ខ្លួន​ឈ្នះ​ពាន​មួយ​នេះ​រហូត​ដល់ ៨០​% ។

ឡុង ណាស៊ី (រូប​ថត៖ Cambodia Futsal League)

​​ឆ្លើយ​ដោយ​​មិន​រអាក់រអួល​ ឡុង ណាស៊ី បាន​ឲ្យ​ដឹង​ថា ​ការ​រំពឹង​ខ្ពស់​ក្នុង​ការ​ជួយ​ក្រុម​លើក​ពាន​​នេះ​គឺ​រូប​គេ​ និង​​កីឡាករ​ក្នុង​ក្រុម​ទាំង​អស់​មាន​ការ​លេង​យល់​ចិត្ត​គ្នា​បាន​ល្អ ពិសេស​​បាន​បង្កើន​ការ​ហ្វឹកហាត់​ឲ្យ​​ច្រើន​ជាង​មុន។ ​សម្រាប់​ឧបសគ្គ​ដែល​ស្ថិត​ក្នុង​​ក្រសែភ្នែក​​របស់ Anachak Baitong ក្នុង​ការ​ប្រជែង​លើក​ពាន​មាន​ចំនួន​ ៤​ក្រុម​គឺ Home Sport ​ក្រុម​កំចាយមារ​ ក្រុម Ov Mal FC ​និង​មាន​មួយ​ក្រុម​​ផ្សេង​ទៀត។

​​សម្រាប់​លទ្ធផល​ម្សិល​មិញ​រួម​មាន៖

  • អាណាចក្រ​បៃតង ៧-៦ Home Sport

  • Ov Mal FC ២១-២ Emerald FT

  • 7 Makara Youth ១៩-១ Snoul FT

  • Battambong Traveller ២-៤ Daniel FC

កម្មវិធី​ប្រកួត​ថ្ងៃ​នេះ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​