ច្បាស់​ការ​ហើយ! ខេមរៈ សិរីមន្ត បញ្ជាក់​មូលហេតុ​ដើរ​ចេញ​ពី សាន់ដេ

  • 2017-08-20 03:20:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ចម្រៀង​ ខេមរៈ សិរីមន្ត បាន​បង្ហាញ​ខ្លួន​យ៉ាង​ភ្ញាក់​ផ្អើល​នៅ​ក្នុង​ផលិតកម្ម ហង្សមាស ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជាច្រើន​ចង់​ដឹង​មូល​ហេតុ​នៃ​ការ​ចាក​ចេញ​ពី​ផលិតកម្ម​ចាស់​របស់​លោក​ជា​ខ្លាំង។

ម្ចាស់​បទ "ស្ទឹង​សែន​បង​អើយ" បាន​ប្រាប់​មក​ Sabay ថា​លោក​បាន​ចាក​ចេញ​ពី​ផលិត​កម្ម​ សាន់ដេ មួយ​រយៈ​ហើយ​ ចំណែក​ឯ​ផលិតកម្ម ហង្សមាស លោក​ចូល​បាន​ប្រមាណ​ជា​១​ខែ​ដែរ​ហើយ​គ្រាន់​តែ​ក្រុម​ហ៊ុន​មិន​ទាន់​ចង់​បញ្ចេញ ទុក​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​សិន។

“ហេតុ​ផល​ពី​ក្រោយ​នោះ​គឺ កុង​ត្រា ខ្ញុំ​និង​ សាន់ដេ បាន​បញ្ចប់​ទៅ​ហើយ​ អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​សម្រេច​ចិត្ត​ចាក​ចេញ​តែ​ម្ដង​"។ កំពូល​តារា​ចម្រៀង​បន្ថែម។

ចុចអាន៖

សមិទ្ធផល​ធំ​ៗ៣​ដ៏​អស្ចារ្យ​​​របស់​ ខេមរៈ សិរីមន្ត​ នៅ​ផលិតកម្ម​ សាន់ដេ

ខេមរៈ ស្រីពៅ​ ​ចូល​​ផលិតកម្ម​ហង្ស​មាស

ខេមរៈ ភារុណ និង ខេមរៈ សិរីមន្ត

សម្រាប់​ពាក្យ​ចចាមអារ៉ាម​ដែល​លេច​ឮ​​ថា​លោក​​អន់​ចិត្ត​ឬ​​​អ្វី​ផ្សេង​ទៀត​នោះ​លោក​សុំ​មិន​និយាយ​ឬ​បក​ស្រាយ​អ្វី​ទាំង​ ព្រោះ​ដែល​សំខាន់​គឺ​កុង​ត្រា​របស់​លោក​បាន​បញ្ចប់​ជាមួយ​ផលិតកម្ម​ សាន់ដេ ហើយ​លោក​ក៏​បាន​នៅ​ទីនោះ​អស់​​រយៈពេល​៩​ឆ្នាំ​ហើយ​ដែរ។

ពេល​នេះ​លោក​និង​បង​ប្រុស ខេមរៈ ភារុណ ​គឺ​កំពុង​តែ​ជ្រក​ក្រោម​ផលិតកម្ម​ ហង្សមាស ចំណែក​ឯ​ប្អូន​ស្រី ខេមរៈ ស្រីពៅ វិញ​ម្ចាស់​បទ "ប្រាំ​ពាន់​ដុល្លារ" បញ្ជាក់​ថា​​មិន​ទាន់​មាន​គម្រោង​វិល​ចូល​សិល្បៈ​វិញ​នោះ​ទេ ដោយ​ចង់​ទុក​ពេល​មើល​ថែ​សុខភាព​​ឲ្យ​បាន​រឹងមាំ​សិន៕

​​​​​​​​​

អត្ថបទ៖ Samedy

អត្ថបទពេញនិយម