ដល់ក! Yoona សារភាពត្រង់ៗថាធ្លាប់មើលតារាប្រុសរូបនេះកំពុងងូតទឹក
- 2017-08-20 06:01:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដល់ក! Yoona សារភាពត្រង់ៗថាធ្លាប់មើលតារាប្រុសរូបនេះកំពុងងូតទឹក
ចន្លោះមិនឃើញ
ស្រីស្អាតប្រចាំកំពូលក្រុមចម្រៀង Girl's Generation គឺ Yoona ថ្មីៗនេះបានចូលរួមថតកម្មវិធី “Running Man” របស់ស្ថានីយទូរទស្សន៍ SBS ដោយនាងបានសារភាពថានាងបានមើលតារាប្រុស១រូបកំពុងងូតទឹកដោយចៃដន្យ។
តារាប្រុសដែល Yoona បានមើលកំពុងងូតទឹកនោះគឺ Lee Kwang Soo ត្រូវជាមិត្តភ័ក្ដិជិតស្និទ្ធរបស់ Song Joong Ki។ កាលដែលម្ចាស់បទ "Gee” បានសារភាពដូច្នេះដោយសារពេលថតកម្មវិធី ពិធីការិនី Song Ji Hyo បានសួរថា៖ "តើទង្វើ៣យ៉ាងរបស់ Lee Kwang Soo បែបណាដែល Yoona មិនចូលចិត្ត?”
ភ្លាមនោះ Yoona ឆ្លើយថា៖ "នាងមិនចូលចិត្តពេលញ៉ាំ ពេលគេង និងពេលងូតទឹក របស់ Kwang Soo”។ គ្រាន់តែនិយាយដល់ពេលងូតទឹក Song Ji Hyo បានកាត់ភ្លាមថា៖ "ឃើញនៅពេលណានិងទីណា?"។
Yoona បញ្ជាក់ថាឃើញពេលថតកម្មវិធី “Running Man” ជាមួយគ្នាតែវាជារឿងចៃដន្យប៉ុណ្ណោះ ព្រោះ Lee Kwang Soo ក៏ជាពិធីករនៅក្នុងកម្មវិធីនេះដូចគ្នា៕