ប្រមាញ់​បាន​ Range Rover Evoque​ ​ម៉ូដែល​ឆ្នាំ​ ​២០១៩​ ​លេង​ចង្កៀង​ប្លែក​ទាក់ទាញ​

  • 2017-08-21 07:26:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ថត​រូប​មួយ​ក្រុម​បាន​ប្រមាញ់​យក​បាន​នូវ​រូបរាង​នៃ​រថយន្ត​ ​Range Rover Evoque​ ​ដែល​គេ​ដឹង​ថា​ជា​ម៉ូដែល​ឆ្នាំ​ ​២០១៩​ ​ដែល​កំពុង​បើក​សាកល្បង​ ​អម​ជា​មួយ​ការ​រចនា​ប្លែក​ជា​មួយ​ចង្កៀង​ដ៏​ទាក់ទាញ។

Range Rover Evoque ២០១៩

មួយ​ជុំវិញ​តួ​ខ្លួន​ដូច​ទាំង​ស្រុង​ទៅ​នឹង​ម៉ូដែល​ ​**Range Rover Evoque**​ ​មុន​ៗ​ ​ប៉ុន្តែ​សម្រាប់​ ​Evoque​ ​ឆ្នាំ​ ​២០១៩​ ​នេះ​មាន​កាង​ ​និង​ចង្កៀង​មុខ​ក្រោយ​ ​LED​ ដូច​ទៅ​នឹង​ ​**Velar**​ ​ដែល​ជា​ម៉ូដែល​ទំនើប​ថ្មី​បំផុត​ពី​ក្រុមហ៊ុន​ ​Range Rover។

Range Rover Evoque ២០១៩
Range Rover Evoque ២០១៩
Range Rover Evoque ២០១៩
Range Rover Velar

Range Rover Evoque​ ​ម៉ូដែល​ឆ្នាំ​ ​២០១៩​ ​នេះ​ ​ត្រូវ​គេ​សន្និដ្ឋាន​ថា​ផលិត​ជា​ច្រើន​ជម្រើស​ម៉ាស៊ីន​ ​ដែល​មាន​ដូច​ជា​ ​៖​ ​​

​ម៉ាស៊ីន​សាំង​កម្លាំង

  • ​២៤៧​ ​សេះ​
  • ​២៩៦​ ​សេះ​

​ម៉ាស៊ីន​ម៉ាស៊ូត​កម្លាំង

  • ​១៤៨​ ​សេះ
  • ១៧៨​ ​សេះ​ ​
  • ​២៣៧​ ​សេះ

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ រដ្ឋ