ត្រួសៗ ស្វែងយល់ពី​ប្រព័ន្ធ​ហ្វ្រាំង​ចម្លែក​ៗ​​របស់​​យន្តហោះ

  • 2017-08-21 23:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ប្រហែល​ជា​ធ្លាប់​មាន​ចម្ងល់​ហើយ​ដែល​ថា​ ​តើ​យន្តហោះ​មាន​ដំណើរការ​ហ្រ្វាំង​យ៉ាង​ណា​ទៅ​បើ​វា​មាន​ទម្ងន់​រាប់​សិប​តោន​ ​និង​មាន​ល្បឿន​រត់​លើ​ដី​ក៏​លឿន​យ៉ាង​នេះ? បច្ចេកវិទ្យា​ហ្វ្រាំង​យន្តហោះ​មាន​បែង​ចែក​ជា​ ​៤​ ​ប្រភេទ​ធំ​ៗ​ ​៖

  • ហ្វ្រាំង​ថាស

ប្រតិបត្តិការ​អាស្រ័យ​លើ​សម្ពាធ​ប្រេង​ ​ឬ​សម្ពាធ​ឧស្ម័ន​ ​ដើម្បី​រុញ​ច្រាន​បន្ទះ​ស្បែក​ហ្វ្រាំង​ទៅ​កៀប​ឲ្យ​កង់​បន្ថយ​ល្បឿន​ ​ខណៈ​ហ្រ្វាំង​ប្រភេទ​ដូច​ប្រព័ន្ធ​ហ្វ្រាំង​ដែល​ប្រើ​ក្នុង​ទោចក្រយានយន្ត​ ​ឬ​រថយន្ត​នានា​ដែរ។

  • ហ្រ្វាំង​ម៉ាស៊ីន

ដែល​ជា​បច្ចេកវិទ្យា​រង្វិល​ស្លាប​ចក្រ​យន្តហោះ​ឲ្យ​វិល​បញ្ច្រាស់​ ​ដើម្បី​កាត់​បន្ថយ​ល្បឿន​របស់​យន្តហោះ។

  • ហ្វ្រាំង​ខ្យល់

ហ្រ្វាំង​ប្រភេទ​នេះ​ ​គឺ​មាន​ដំណើរ​ការ​ដោយ​យន្តហោះ​ប្រើ​ស្លាប​ ​និង​កន្ទុយ​ ​បង្វិល​ទៅ​ទិស​ដៅ​ច្រាស់​ខ្យល់​ដែល​អាច​កាត់​បន្ថយ​ល្បឿន​ហោះ​ ​និង​ល្បឿន​ផ្លាស់ទី​លើ​ផ្លូវ​រត់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

  • ហ្វ្រាំង​ឆត្រយោង

យន្តហោះ​ធម្មតា​ ​មិន​សូវ​ប្រើប្រាស់​ហ្វ្រាំង​ប្រភេទ​នេះ​ទេ​ ​ពោល​គឺ​ទាល់​តែ​ប្រភេទ​យន្តហោះ​ប្រតិកម្ម​ ​ឬ​យាន​អវកាស​តែ​ប៉ុណ្ណោះ។ ដំណើរការ​នៃ​ហ្វ្រាំង​ឆត្រយោង​ ​គឺ​មិន​សូវ​ស្មុគស្មាញ​នោះ​ទេ​ ​ដែល​យន្តហោះ​គ្រាន់​តែ​បញ្ចេញ​ឆត្រយោង​ ​នោះ​វា​នឹង​កាត់​បន្ថយ​ល្បឿន​លើ​ផ្លូវ​រត់​របស់​យន្តហោះ​តែ​ម្ដង។

ចំពោះ​ហ្វ្រាំង​ឆត្រយោង​នេះ​ ​ក៏​ត្រូវ​គេ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​រថយន្ត​ប្រណាំង​ប្រភេទ​ ​F1​ ​មួយ​ចំនួន​ផង​ដែរ​ ​ព្រោះ​រថយន្ត​ប្រភេទ​នេះ​មាន​ល្បឿន​ដល់​ទៅ​ជាង​ ​៤០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង៕

វីដេអូប្រើហ្វ្រាំងយន្តហោះ

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ en.m.wikipedia.org   ប្រែ​សម្រួល៖ រដ្ឋ