កីឡាករ​​បាន​​​កាត​លឿង​និង​ក្រហម​ព្រោងព្រាត ពេល​ Man City ​ស្មើ Everton

  • 2017-08-22 01:57:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​មេឃ​ខៀវ Manchester City  បាន​ត្រឹម​ស្មើ​ក្នុង​ដី​ខ្លួន​ឯង​ជាមួយ​​ក្រុម Everton ១-១ ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​២ កាល​ពី​យប់​មិញ។

ក្នុង​ការ​ប្រកួត​ដ៏​ជក់ចិត្ត​នោះ មាន​កីឡាករ​២​នាក់​ទទួល​បាន​កាត​ក្រហម​និង​មួយ​ចំនួន​ទៀត​បាន​កាត​លឿង។ Wayne Rooney ជា​អ្នក​បើក​ឆាក​ឲ្យ​ក្រុម​ភ្ញៀវ​​នាំ​មុខ​នៅ​នាទី​៣៥​ មុន​ពេល Kyle Walker ទទួល​បាន​កាត​លឿង​២​ដង​ត្រូវ​បណ្ដេញ​ចេញ​នៅ​​ចុង​វគ្គ​ទី​១​នាទី​៤៤។

ឈាន​ដល់​វគ្គ​ទី​២ ការ​ប្រកួត​អូស​បន្លាយ​​ដល់​នាទី​៨២ ទើប Raheem Sterling របស់ Man City រក​​​​គ្រាប់​បាល់​តាម​ស្មើ​ ហើយ​នៅ​​៦​នាទី​បន្ទាប់ Morgan Schneiderlin របស់ Everton ក៏​ទទួល​កាត​លឿង​​​ទី២​​ស្មើ​នឹង​កាត​ក្រហម ត្រូវ​បណ្ដេញ​ចេញ​ដូច Kyle Walker។ ចំពោះ​កីឡាករ​ផ្សេង​ដែល​ទទួល​បាន​កាត​លឿង ខាង​ Everton ​មាន​ដូចជា Tom Davies និង Rooney ឯ ខាង Man City មាន Kompany។ ការ​ប្រកួត​នេះ​ក៏​មាន​វត្តមាន​លោក Jose Mourinho ទៅ​ទស្សនា​ផង​ដែរ៕ ​​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ