ត្រៀមៗ! យ៉ាង​យូរ៣២ម៉ោង GALAXY NOTE 8 នឹង​លេច​មុខផ្លូវការ​

  • 2017-08-22 07:16:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ម​វិធី​ដ៏​អស្ចារ្យ​ ការ​ដាក់​បង្ហាញ​ជា​ផ្លូវការ​នូវ​ទូរ​ស័ព្ទ SAMSUNG GALAXY NOTE 8 នៅ​ថ្ងៃស្អែក​នេះ​ហើយ។ ដោយសារតែ​មាន​ការ​គាំទ្រ​យ៉ាង​យ៉ាង​ខ្លាំង​ ពី​សំណាក់​អ្នកប្រើប្រាស់​ទូរ​ស័​ព្ទ​ដៃ Samsung ដូច្នេះ​ហើយ​ក្រុមហ៊ុន​ខិត​ខំ​ស្រាវជ្រាវ​ដោយ​សម្រេច​បាន​បច្ចេកវិទ្យា​ដ៏​ទំ​នើ​ប​ចុងក្រោយបង្អស់​ដែល​នឹង​គ្រោង​ដាក់​បង្ហាញ​ម៉ូ​ដែល​ដ៏​ថ្មីស្រឡាង​នេះ ជា​សាធារណៈ​នៅ​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០១៧ ខាងមុខ​នេះ គឺ ចំពោះ​មុខ​ពិ​ភព​លោក​ទាំងមូល​នៅ​វេលា​ម៉ោង​១១​ព្រឹក (​យ​ប់​នៅ​ភ្នំពេញ ត្រូវ​ជា​ម៉ោង ១០ យ​ប់​) ដែល​ព្រឹត្តិការ​ណ៏​នេះ​ធ្វើ​ឡើងនៅ New York’s Park Avenue Armory​។

ពត៌មាន​ជា​ផ្លូវការ​បាន​បង្ហាញ​ពី​រូបរាង​នៃ​ទូរ​ស័ព្ទ​ ដែល​មាន​រូបរាង​ស្រ​ដៀ​ង​ទៅ​នឹង Galaxy S8 ដែល​ជ្រុង​វែង​ទាំងសងខាង​នៃ អេក្រង់​របស់​វា​មាន​រាង​កោង និង​នៅ​ផ្នែក​ខាងលើ​និង​ខាងក្រោម​នៃ​ជ្រុង​ទូរ​ស័ព្ទ នៅសល់​អេក្រង់ តិច​តួច​បំ​ផុត ហើយ​វា​ធ្វើ​ឲ្យ​អេក្រង់ អាច​បញ្ចេញ​សមត្ថភាព​ដ៏​អស្ចារ្យ​បំផុត​។

លក្ខណៈ​ពិសេស​មួយ​ទៀត​របស់​ប៊ិច​ពណ៌​ខៀ​វ​នៃ​ទូរ​ស័​ព្ទ​ស៊េរី Galaxy Note ដែល​វា​នឹង​បង្ហាញខ្លួន​ជាមួយគ្នា​នៅ​ថ្ងៃ​បើក​សម្ពាធ​ន៍​ផង​ដែរ​នោះ វា​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ស​ម្រាប់​យុទ្ធនាការ Galaxy Note 8 ដើម្បី​ផ្សព្វផ្សាយ​ផងដែរ​។​

វីដេអូ​នេះ​បង្ហាញ​អំពី “Do Bigger Things” ដែល​ធ្វើឱ្យ​អ្នកទស្សនា​រំពឹងថា​នឹង​មាន​អ្វី​អស្ចារ្យ​នឹង​មកដល់​ទីផ្សារ​កម្ពុជា​ឆាប់​ឆាប់ៗ​នេះ​៕

ដោយ៖ ថា ម៉ាលីដា