៤​ថ្ងៃ​ទៀត​វាយ ការ​ប្រកួត​​រវាង​ Floyd និង McGregor ឈាន​ដល់​ដំណាក់​កាល​ក្ដៅ

  • 2017-08-22 07:45:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​តែ​៤​ថ្ងៃ​ទៀត​ទេ ពោល​ថ្ងៃ​ទី ២៦ ខែ សីហា អ្នក​ប្រដាល់​អាមេរិកFloyd Mayweather នឹង​ត្រូវ​ប្រឈម​មុខ​ជាមួយ​អ្នក​លេង​ក្បាច់គុន​ចម្រុះ​ Conor McGregor  នៅ​​ទីក្រុង  Las Vegas។ ជាមួយ​នឹង​ការ​ហ្វឹកហាត់​ពេញ​សាច់ អ្នក​ទាំង​ពីរ​​​នឹង​បញ្ចេញ​ស្នៀត​ពិសេស​រៀង​ខ្លួន​ មុន​ទស្សនិកជន​រាប់​លាន​នាក់។ ខាង​ក្រោម​គឺ​ជា​កាលវិភាគ​នៃ​កម្មវិធី​ប្រកួត​របស់​ពួក​គេ៖

ថ្ងៃ​អង្គារ​នេះ

ទាំង​ Floyd និង McGregor នឹង​មក​ដល់​ទីកន្លែង​ណាត់​ជួប​ប្រកួត​កីឡដ្ឋាន T-Mobile  អម​ដោយ​អ្នក​គាំទ្រ​រៀង​ខ្លួន​ចាំ​ស្វាគមន៍​រៀងខ្លួន។

ថ្ងៃ​ពុធ​ ធ្វើ​សន្និសីទកាសែត​ចុងក្រោយ

កាល​ពី​ពេល​កន្លង​ទៅ Mayweather និង McGregor បាន​ធ្វើការ​ផ្សព្វផ្សាយ​ការ​ប្រកួត​ និង​​សន្និសីទកាសែត​ច្រើន​ដង​រួច​មក​ហើយ​នៅ​បណ្ដាល​ទីក្រុង​ធំ​មួយ​ចំនួន​ដូច​ជា Los Angeles, Toronto និង ញីវយ៉ក​ជា​ដើម។ ប៉ុន្តែ​នៅ​ថ្ងៃ​ពុធ​នេះ​អ្នក​ទាំង​ពី​នឹង​រៀបចំ​សន្និសីទកាសែត​ចុងក្រោយ មុន​ពេល​ជួប​គ្នា​ចុង​សប្ដាហ៍។

ថ្ងៃ​ព្រហស្បតិ៍

នៅ​ថ្ងៃ​​នោះ អ្នក​ទាំង​ពីរ​​នឹង​ត្រូវ​ឡើង​លើ​ឆាក​ជួប​មុខ​គ្នា​ម្ដង​ទៀត អម​ដោយ​គូ​ពិសេស​​២​គូ​ទៀត​ដូច​ជា Nathan Cleverly ជួប Badou Jack និង​ Gervonta Davies ប្រឈម​មុខ​នឹង Francisco Fonseca។

ថ្ងៃ​សុក្រ ៖ គឺ​​ជា​ពេល​ដែល​កីឡាករ​ទាំង​ពីរ​​ឡើង​ថ្លឹង​គីឡូ​។

ថ្ងៃ​សៅរ៍៖ កម្មវិធី​ប្រកួត​នឹង​ចាប់​ផ្ដើម ចាប់​ពី​ម៉ោង​១០​យប់​តទៅ​នៅ​អាមេរិក​ (ត្រូវ​​នឹង​ថ្ងៃ​អាទិត្យ​ ពេល​ព្រឹក​នៅ​កម្ពុជា)៕

​​​ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ