៧​រឿង​​ ត្រៀម​​អង្រួន​វិស័យ​ភាព​យន្តភាគ​ខ្មែរក្នុងពេលដ៏ខ្លីខាងមុខ!

  • 2017-08-22 23:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​​យន្ត​ភាគ​៧​រឿង​​ ចាយ​ដើម​ទុន​រាប់​ម៉ឺន​ដុល្លារ​ក្នុង​ការ​ផលិត​ ត្រៀម​នឹង​ចាក់​បញ្ចាំង​​នៅ​លើ​កញ្ចក់​ទូរទស្សន៍​មួយ​ចំនួន​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ​។ ភាព​យន្ត​ភាគ​ទាំង​៧ រឿង​ត្រៀម​ចាក់​បញ្ចាំង​នៅ​ទូរទស្សន៍​​មាន​រឿង​អ្វី​ខ្លះ​?

ដើម្បី​ឲ្យ​ជ្រាប​កាន់​តែ​ច្បាស់​ទៅ​តាម​ដាន​ជាមួយ​ Sabay ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖

១/ រឿង​ "ស្រទន់​មន្តស្នេហ៍​" ជាការសហការផលិតរវាងក្រុមហ៊ុន Sabay និង CBS ត្រៀម​នឹង​ចាក់​បញ្ចាំង​នៅ​ទូរទស្សន៍​ CTN ក្នុង​ពេល​ឆាប់​ៗ​នេះ​។

២/​រឿង​ "សិសិររដូវ​ក្នុងបេះដូង"​ ជា​ស្នាដៃ​ដំបូង​របស់​ផលិត​កម្ម​ហង្ស​មាស​វិញ​គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​ទូរទស្សន៍​ហង្សមាស HDTV ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ​។

៣/ ដោយ​ឡែក​​ខ្សែ​ភាព​យន្ត​ភាគ​រឿង "សម្បត្តិ​បុរស​" ​របស់​ផលិត​កម្ម​ថោន គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​ទូរទស្សន៍​ថោន​ក្នុង​ពេល​ខាង​មុខ​នេះ​ហើយ​។

៤/ ងាក​មក​ចាប់​អារម្មណ៍​រឿង​ភាគ​ "ពន្លកស្នេហ៍​យុវវ័យ​" ឯណេះ​វិញ​មិន​ខុស​ពី​រឿង​ភាគខាង​លើ​នេះ​ប៉ុន្មាន​ទេ នឹង​ចាក់​បញ្ចាំង​នៅ​កញ្ចក់​ទូរទស្សន៍​ CTV 8 HD នា​ពេល​ខាង​មុខ​នេះ​។

៥/ចំពោះ​ខ្សែ​ភាព​យន្ត​ភាគ​រឿង "ជីវិត​នាង​រចនា​" របស់​ស្ថានីយទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រៀម​នឹង​ចាក់​បញ្ចាំង​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ក្នុង​ពេល​ឆាប់​នេះ​ហើយ​។

៦/ខ្សែ​ភាព​យន្ត​ភាគ​រឿង "​ម្ចាស់​បំណុល​" ជា​វណ្ណកម្ម​ថ្មី​របស់​ផលិតកម្ម​​មហា​ហង្ស នឹង​ដាក់​បញ្ចាំង​នៅ​ទូរទស្សន៍​ PNN ក្នុង​ពេល​ខាង​មុខ​នេះ​ផង​ដែរ​។

៧/ ត្រលប់​មក​​រឿង​ចុង​ក្រោយ​ "ក្រោមមេឃតែមួយ ឬ We Are One" របស់​ក្រុមហ៊ុន​ Rooster Kool ក៏​ត្រៀម​នឹង​ដាក់​បញ្ចាំង​នៅ​ទូរទស្សន៍​​ក្នុង​ពេល​ខាង​មុខ​នេះ​៕​​​​​​​​

​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម