សិ​ស្សមួយ​ចំនួន​សង្ឃឹម​ប្រឡង​ជាប់​ច្រើនខណៈ​សម្តេច​ហ៊ុន សែន​ ប្រកាស​ជួបសិស្សនិទ្ទេស​A

  • 2017-08-22 10:50:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បញ្ចប់​ការ​ប្រឡង​បាក់ឌុប​​នៅ​ថ្ងៃចុងក្រោយ​នេះយុវសិស្ស​មួយ​ចំនួន​បាន​បង្ហាញ​ជំនឿចិត្ត​ថា​ពួកគេ​នឹង​ប្រឡង​ជាប់​ខណៈ​ដែល​សម្តេច​ ហ៊ុន សែន ថា​អ្នក​ជាប់​បាន​និទ្ទេស​A នឹង​បាន​ជួប​សម្តេច​នៅ​វិមាន​សន្តិភាព ព្រម​ទាំងបាន​ទទួល​រង្វាន់​លើក​ទឹក​ចិត្ត​ផង។

​ថ្ងៃនេះ​ជា​ថ្ងៃ​ចុងក្រោយ​នៃថ្ងៃ​ប្រឡង​បាក់ឌុប សិស្សានុសិស្ស​មួយ​ចំនួន​ថាពួកគេ​មាន​សង្ឃឹម​ប្រឡង​ជាប់​ពី​៧០​ទៅ​៨០​ភាគរយ។ យុវសិស្ស​ យ៉ុន ប៊ុនឡេង ​ប្រាប់​Sabay ពេល​ដើរ​ចេញពី​មណ្ឌល​ប្រឡង​ថា​ខ្លួន​គេ​សង្ឃឹម​ថា​នឹង​ប្រឡង​ជាប់​ ដោយ​ថា​វិញ្ញា​សា​ខ្លះ​មាន​ភាព​ងាយ​ស្រួល​សម្រាប់គាត់។ «បាទ​ខ្ញុំ​សង្ឃឹម​៧០​ភាគរយ​ដែរ​បង...វិញ្ញាសា​ដែល​លំបាក​សម្រាប់​ខ្ញុំ​គឺ​គីមី រូបវិទ្យា និងគណិត ខ្ញុំគិតថា​ខ្ញុំ​ធ្វើ​បាន​ប្រហែល៧០​ភាគរយ»។ ប៊ុនឡេង បន្ថែម។

ចំណែក​កញ្ញា​ ពៅ ស្រីណង លើក​ឡើង​ថា​ ​កញ្ញា​ធ្វើ​បាន​ល្អ​ស្ទើរ​គ្រប់​វិញ្ញាសា និង​សង្ឃឹម​ថា​ប្រឡង​ជាប់​ចន្លោះពី​៧០ទៅ​៨០​ភាគរយ។​ ក​ញ្ញា​បន្ថែមថាៈ «សិស្ស​ខ្លះធ្វើ​អត់បាន សិ​ស្សខ្លះ​ធ្វើ​បាន ខ្ញុំ​ធ្វើបាន​ស្ទើរ​គ្រប់​មុខ​បង»។

​ប្រហាក់​ប្រហែល​គ្នានេះ​ដែរ ក​ញ្ញា ប៊ុន ចាន់​ពិសី ថ្លែង​ថា​កញ្ញា​សង្ឃឹម​ថា​កញ្ញា​ពិត​ជា​ប្រឡង​ជាប់ និង​ថែមទាំង​បាននិទ្ទេស​ល្អ​ទៀត​ផង​ដោយ​ថា​កញ្ញា​ធ្វើ​បាន​ល្អ​ស្ទើរ​គ្រប់​មុខវិជ្ជា។ ជាមួយ​គ្នា​នេះ ដែរ​កញ្ញា​បាន​គាំទ្រទៅនឹង​ការ​រិត​បណ្តឹង​ការ​ប្រឡង​នេះ។ «ធ្វើ​អ៊ីចឹង​ល្អ សិ​ស្ស​ចេះ​ខំរៀន...​សង្ឃឹម​ថា​បាន​និទ្ទេស​ល្អ​បង»។ ក​ញ្ញា ចាន់ពិសី​ បន្ថែម។

ស្របពេល​ដែល​ការប្រឡង​បាន​បញ្ចប់​ជា​ស្ថាពរ នៅ​លើ​ទំពរហ្វេសាប៊ុក សម្តេច​ ហ៊ុន សែន ឯនោះ​វិញ​បាន​ប្រកាស​ថា​សិស្ស​ដែលទទួល​បាន​និទ្ទេស​ A និងបាន​ជួប​សម្តេចនៅ​វិមាន​សន្តិភាព។​ នៅ​លើ​ទំព័រហ្វេស​ប៊ុក​សរសេរ​ថាៈ​«ចំពោះ ក្មួយៗចៅៗ​សិស្សា​នុសិស្ស​ដែល​ប្រឡង​បាននិទ្ទេស​ (A) នឹង​បាន​មកជួប​ សម្តេច​តេជោ ​ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​ នៅវិមាន​សន្តិភាព​ខាងមុខ​នេះ ​ព្រម​ទាំង​បាន​ទទួល​នូវ​រង្វាន់​លើក​ទឹក​ចិត្​តទៀត​ ផង​»៕

មើល​វីដេអូចំណាប់អារម្មណ៍សិស្សក្រោយចេញពីប្រឡង៖

ដោយ៖ ថោ ច័ន្ទឫទ្ធិ

អត្ថបទពេញនិយម