Facebook និង​ Twitter ផ្លូវការ​របស់ Barcelona ត្រូវ​បាន​គេ Hack

  • 2017-08-23 02:39:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំព័រ​ Facebook និង​ Twitter ផ្លូវការ​របស់​ក្លឹប​ Barcelona កំពុង​ត្រូវ​ក្រុម​ Hacker​ កាន់កាប់​ទាំង​ស្រុង​នៅ​មុន​នេះ​បន្តិច។

នៅ​ប៉ុន្មាន​នាទី​មុន​ ទំព័រ​ Facebook ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ​បាន​បង្ហោះ​ស្វាគមន៍​ការ​ទិញ​បាន​ខ្សែ​បម្រើ​ Angel Di Maria ពី PSG ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ បន្ទាប់​មក​ទើប​មាន​ការ​បង្ហោះ​ Status ថ្មី​មួយ​ទៀត​ពី​ក្រុម​ Hacker ថាពួក​គេ​កំពុង​កាន់កាប់​ទំព័រ​របស់​ Barcelona ហើយ​នឹង​បន្ត​ Hack គណនី Twitter របស់​ក្លឹប​ថែម​ទៀត។

ដូច​ការ​សន្យា​ក្រុម​ Hacker បាន​កាន់កាប់​ Twitter របស់​ Barcelona និង​បង្ហោះ​ព័ត៌មាន​នានា​ដូចគ្នា​បេះបិទ​នឹង​ការ​សរសេរ​របស់​ពួក​គេ​នៅ​លើ​ Facebook៕

អត្ថបទ៖ វីរ៉ុត