"ពុក​ខ្ញុំ​ពិធី​ករ​" និយាយ​ពី​ខ្សែ​ជីវិត​កូន​ប្រុស​​ស្រី​ អ៊ិត សេដ្ឋា ត្រៀម​...

  • 2017-08-23 04:02:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​ "ឪពុក​ខ្ញុំ​ពិធី​ករ​" និយាយ​អំពី​ខ្សែ​ជីវិត​កូន​ប្រុស​ស្រី​ទាំង​៣​​នាក់​របស់​ អ៊ិត សេដ្ឋា ដែល​មាន​លោក​ឪពុក​ជា​ពិធី​ករ​​ត្រៀម​នឹង​ថត​MV ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។

ខៀវ ប៊ុន​លាភ​ ​ជា​ម្ចាស់​បទ​ "ឪពុក​ខ្ញុំ​ពិធី​ករ​" បាន​​ប្រាប់​ Sabay ហេតុ​ផល​​ដែល​ខ្លួន​និពន្ធ​​ និង​ច្រៀង​បទ​នេះ​ឡើង​ដោយ​សារ​តែ​​​ការ​​​កោត​សរសើរ​ពី​ជីវិត​តស៊ូ​ប្រឹង​ប្រែង​ធ្វើ​ការ​​របស់​លោក អ៊ិត សេដ្ឋា ដល់​ដង្ហើម​ចុង​ក្រោយ​នៃ​ជីវិត​។ ម្យ៉ាង​វិញ​ទៀត​​ខ្សែ​ជីវិត​កូន​ទាំង​៣​របស់​ អ៊ិត សេដ្ឋា មាន​ជីវិត​មួយ​ចំនួន​ស្រដៀង​គ្នា​ និង​លោក​។

“​ខ្ញុំ​មាន​បង​ប្អូន​ប្រុស​១​ស្រី​២ កូន​ៗ​បង​ អ៊ិត សេដ្ឋា ដែរ​​​ ព្រម​ទាំង​កំព្រា​ឪពុក​ដូច​គ្នា​ ដូច្នេះ​ខ្ញុំ​យល់​ពី​អារម្មណ៍​មួយ​នេះ​ថា​វា​ឯកោ​​​ប៉ុណ្ណា​ សម្រាប់​ក្មេង​ដែល​គ្មាន​ ឪពុក​ ឬ​អ្នក​ម្ដាយ​ចាំ​ផ្ដល់​ភាព​កក់​ក្ដៅ​។ បទ​ “ ឪពុក​ខ្ញុំ​ពិធី​ករ​” នេះ​ខ្ញុំ​នឹង​ចេញ​ថត​MV ក្នុង​ពេល​ឆាប់​ខាង​មុខ​នេះ​ហើយ​បង​"។ ខៀវ ប៊ុនលាភ ថ្លែង​បញ្ជាក់​។

ចំពោះ​បទ​ចម្រៀង​ "ឪពុក​ខ្ញុំ​ពិធី​ករ​" នេះ​ ប៊ុនលាភ ប្រើ​ពេល​វេលា​តែង​ និង​និពន្ធ​​ត្រឹម​តែ​មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ​បន្ទាប់​ពី​ អ៊ិត សេដ្ឋា ទទួល​មរណភាព​ភ្លាម​។ មូល​ហេតុ​ដែល​បទ​នេះ​ប្រើ​រយៈ​ពេល​ខ្លី​ក្នុង​ការ​តែង​និពន្ធ​ និង​ច្រៀង​ដោយ​សារ​តែ​​អារម្មណ៍​ដិត​ដាម​ច្រើន​​ទាក់​ទង​រឿង​ អ៊ិត សេដ្ឋា រួម​ផ្សំ​ត្រូវ​ជាមួយ​សាច់​រឿង​ខ្លួន​ផង​នោះ​ទើប​មិន​ប្រើ​ពេល​យូរ​៕

ទៅ​ស្ដាប់​បទ​ "ឪពុក​ខ្ញុំ​ពិធី​ករ​" ​និយាយ​រាប់​រាប់​ពី​ខ្សែ​ជីវិត​កូន​ប្រុស​ស្រី​ទាំង​៣ របស់​ អ៊ិត សេដ្ឋា ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម