កុំ​ភ្លេច​ណា! ថ្ងៃ​​នេះ​ អង់ដ្រេ​កា ​ប៉ះ ​​ហ្វីលីពីន​ឆ្ពោះ​ទៅ​វគ្គ​មេដាយ​មាស​

  • 2017-08-23 23:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​វាយ​កូន​បាល់​កម្ពុជាកាត់​បារាំង​​​ កាអង់ដ្រេអា ដារ៉ាវី (Ka Andrea Daravy)​ ត្រូវ​ជួប​កីឡា​ការិនី​ហ្វីលីពីន​ Patrimonio នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដើម្បី​ប្រជែង​ឆ្ពោះ​ទៅ​ដណ្ដើម​មេដាយ​មាស​នៅ​វគ្គ​ផ្តាច់​​ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម។

មុន​ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នេះ​ កីឡា​ការិនី​កម្ពុជា ដារ៉ាវី​បាន​លត់​កីឡា​ការិនី​វៀតណាម NB Si នៅ​ជុំ​១៦​នាក់​ដំបូង​ដោយ​ពិន្ទុ ​២-០ (៦-១ និង​៦-១) និង​ប្រកួត​ទី​ពីរ​វគ្គ​៨​នាក់​ចុង​ក្រោយ​យក​ឈ្នះ​កីឡា​ការិនី​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី A Chua ដោយ​ពិន្ទុ​២-០ (៦-០ និង ៦-៣ )។

ចំពោះ​កីឡា​ការិនី​ហ្វីលីពីន​ Patrimonio ​វិញ​នៅ​ជុំ​១៦​នាក់​ដំបូង​បាន​យក​ឈ្នះ​កីឡា​ការិនី​សិង្ហបុរី​ C Seah ដោយ​ពិន្ទុ​២-១ (៦-០, ៤-៦ និង​៦-៤) ខណៈ​ប្រកួត​វគ្គ​៨​នាក់​ចុង​ក្រោយ​បាន​​យក​ឈ្នះ​កីឡាករ​ឥណ្ឌូណេស៊ី​ Gumulya ដោយ​ពិន្ទុ​ ២-១ (៧-៦, ៤-៦ និង​ ៦-៣)។

អ្នក​ដែល​ទទួល​បាន​ជ័យជម្នះ​រវាង​អ្នក​ទាំង​ពីរ​នឹង​បន្ត​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដែល​ត្រូវ​ជួប​​កីឡា​ការិនី​​ថៃ​ ឬ​សិង្ហបុរី​​ដើម្បី​ប្រជែង​យក​មេដាយ​មាស៕

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង

អត្ថបទ៖ ជាន ចាន់រ៉ា