ក្តៅៗ គ្រូ​ Leonardo ​ដក​ ច្រឹង ពលរដ្ឋ និង សំអឿន ពិដោរ ចេញ​ពី U22 កម្ពុជា

  • 2017-08-23 13:34:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​លោក​ Leonardo Vitorino បាន​សម្រេច​ដក​សមាជិក​សំខាន់​២​នាក់​គឺ​កីឡាករ​ ច្រឹង ពលរដ្ឋ​ និង សំអឿន ពិដោរ​ ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២២​ឆ្នាំ​ដែល​កំពុង​តែ​បំពេញ​ភារកិច្ច​នៅ​ប្រទេស​ម៉ាឡេស៊ី​ក្នុង​កម្មវិធី​ស៊ីហ្គេម។

តាម​ការ​​ផ្សាយ​ផ្ទាល់​លើ​ផេក​​ផ្លូវ​ការ​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​មុន​នេះ​បន្តិច​ដោយ​ លោក Leonardo ដោយ​មាន​អ្នក​ចាត់​ការ​ ឈូក ពិសិដ្ឋ​ជា​អ្នក​បក​ប្រែ​បាន​លើក​ឡើង​ថា កីឡាករ​ទាំង​ពីរ​ ច្រឹង ពលរដ្ឋ​ និង​ សំអឿន ពិដោរ​​មិន​បាន​គោរព​វិន័យ​ ដូច្នេះ​ហើយ​ទើប​បាន​ជា​​ថ្នាក់​ដឹក​នាំ​បាន​សម្រេច​ដក​ចេញ​កីឡាករ​ទាំង​ពីរនាក់​នេះ​តែ​ម្តង។

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម