មើល​ខ្សែ​ក្រវាត់​ដាំ​ពេជ្រ​ជាង​៣​ពាន់​គ្រាប់​​​ដែល​ Floyd និង​ McGregor ត្រៀម​ដណ្ដើម

  • 2017-08-24 03:59:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Floyd Mayweather និង Conor McGregor នឹង​មិន​មាន​ការ​វាយ​ដណ្ដើម​ខ្សែក្រវាត់​ពី​ស្ថាប័ន​​ណាមួយ​​ឡើយ​​នៅ​​យប់​ថ្ងៃ​សៅរ៍​ ទី ២៦ នៅ​អាមេរិក​នេះ (ត្រូវ​នឹង​​ថ្ងៃ​ទី ២៧​ពេល​ព្រឹក​នៅ​កម្ពុជា) ប៉ុន្តែ​ពួក​គេ​​មាន​ខ្សែ​ពិសេស​មួយ​ត្រូវ​ដណ្ដើម។

ខ្សែ​ក្រវាត់​ពិសេស​នេះ​គេ​ឲ្យ​ឈ្មោះ​ថា “Money Belt​”។ វា​ត្រូវ​បាន​ផ្សំ​ឡើង​ពី​គ្រឿង​​មាន​តម្លៃ​​ជា​ច្រើន​ និង​បាន​ដាក់​បង្ហាញ​ជា​ផ្លូវការ​នៅ​រោង​មហោស្រព KA Theatre  ក្នុង​ទីក្រុង Las Vegas កាល​ពី​ម្សិលមិញ​ ដែល​ជា​កន្លែង Floyd និង​ McGregor ធ្វើ​សន្និសីទកាសែត​ចុងក្រោយ។

ខ្សែ​ក្រវាត់​​ប្រណិត​នេះ​ធ្វើ​ពី​ស្បែក​ក្រពើ​ពី​អ៊ីតាលី ​ដាំ​ដោយ​ពេជ្រ​៣ ៣៦០​គ្រាប់ ត្បូង​កណ្ដៀង​៦០០​គ្រាប់ ត្បូង​មរកត​៣០០​គ្រាប់​ ​ផ្សំ​ជាមួយ​មាស​រឹង​​១៥​គីឡូក្រាម​ និង​ត្រូវ​ប្រគល់​ដោយ​លោក Mauricio Sulaiman ដែល​ជា​ប្រធាន​​ស្ថាប័ន​ប្រដាល់​សកល​ពិភពលោក (World Boxing Organisation)៕

ចុចអាន៖

​​​​ ​

ប្រភព៖ TMZ   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ