គណៈកម្មការ​ AGT ស្រែកដាក់​គ្នា​យ៉ាង​តឹង​សរសៃក ដោយសារ​នាង​តូច​សំឡេង​បាន​រូបនេះ

  • 2017-08-24 06:47:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខនារី​តូច​គួរ​ឲ្យ​ស្រឡាញ់​ដែល​បាន​ទាក់​ចិត្ត​អ្នក​គាំទ្រ​ជា​ច្រើន​មក​ពី​ជុំវិញ​ពិភពលោក​ ឈ្មោះ​ Celine Tam បាន​ឡើង​មក​កាន់​កម្មវិធី​ America's Got Talent ម្ដង​ទៀត​ហើយ​សម្រាប់​សប្ដាហ៍​ទី​ ២។

នាង​ជា​ បេក្ខនារី​តូច​ច្រឡឹង​ម្នាក់​ដែល​ បាន​ចូលរួម​ក្នុង​កម្មវិធី​ដ៏​ល្បី លំដាប់​ថ្នាក់​ពិភពលោក​រដូវ​កាល​ទី​ ១២​នេះ។ សមត្ថភាព​របស់​នាង​ដែល​បង្ហាញ​ពី​មួយ​សប្ដាហ៍​ ទៅ​មួយ​សប្ដាហ៍​ពិត​ជា​អស្ចារ្យ​ ធ្វើ​ឲ្យ​គ្រប់​គ្នា​ដែល​បាន ទស្សនា​ស្ទើរ​មិន​ជឿ​ថា​ ទេពកោសល្យ​ច្រៀង​របស់​ Celine ខ្លាំង​ដល់​ម្ល៉ឹង។

ដោយឡែក​ក្នុង​សប្ដាហ៍​ថ្មី​ ដែល​ជា​វគ្គ​ "Quarterfinals” នេះ​ កុមារី​វ័យ​ ៩​ឆ្នាំ​រូប​នេះ​ នៅ​តែ​រក្សា​បាន​នូវ​ប្រជាប្រិយភាព​ ក៏ដូចជា​ភាព​អស្ចារ្យ​របស់​ខ្លួន​ ដោយ​បង្ហើរ​ទឹកដម​សំឡេង​យ៉ាង​ស្រទន់​ ពោរពេញ​ដោយ​ថាមពល​ពីរោះ​រក​ថា​មិន​ត្រូវ​តាម​រយៈ​បទ​ចម្រៀង​ "When You Believe”។

ទោះ​ជា​ Celine មាន​អ្នក​ស្រឡាញ់​ច្រើន​ក៏​ដោយ​ ប៉ុន្តែ​ចម្លែក​តែ​គណៈកម្មការ​ស្រី​ប្រចាំ​កម្មវិធី​ Mel B ហាក់​ដូច​ជា​មិនសូវ​ចូលចិត្ត​នាង​សោះ ដោយ​បាន​និយាយ​ថា​ គួរ​យក​បទ​ចម្រៀង​ផ្សេង​មក​ច្រៀង​ឲ្យ​ត្រូវ​ជាមួយ​សំឡេង​ជាងនេះ។ ខណៈគណៈកម្មការ​ Simon ក៏​បាន​និយាយកាត់​ ស្រាប់​តែ​ Mel B ស្រែកឲ្យបិទមាត់។ ក្រោយមក​គណៈកម្មការ​ស្រី​ ម្នាក់​ទៀត​ ឈ្មោះ​ Heidi Klum ក៏​បាន​បន្លឺ​សំឡេង​ និង​កោតសរសើរ Celine ហើយ​ថែម​ទាំង​បានឲ្យ​បំភ្លេចអ្វី​ដែល​ Mel B និយាយ​ទៀត​ផង។ ថ្វីត្បិត​ពេលនោះ​ពួកគេហាក់​ប៉ះ​ទង្គិច​គ្នា​ក៏​ពិត​មែន​ ប៉ុន្តែ​កម្មវិធី​នៅ​តែ​ដំណើរ​ការ​ទៅ​យ៉ាង​រលូនធម្មតា។

Mel B គណៈកម្មការ​កម្មវិធី America's Got Talent

ជា​លទ្ធផល​ត្រចះត្រចង់​មួយ​ទៀត​ Celine អាច​ឈាន​ទៅ​វគ្គ​បន្ត​ទៀត​ជាមួយ​បេក្ខជន​ដទៃ​ទៀត​ ដើម្បី​ប្រកួត​ប្រជែង​គ្នា ស្វែង​រក​ជើងខ្លាំង​ ប្រចាំ​កម្មវិធី​ដ៏​ធំ​មួយ​នេះ៕​​

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ យី សុធារី