៥បទ ចម្រៀងឆ្លងឆ្លើយមរតកដើមទាក់ទងនឹងបុណ្យភ្ជុំ ស្តាប់​​មិន​​ចេះ​ជិន​ណាយ

  • 2017-08-30 23:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីបុណ្យភ្ជុំបិណ្ឌដែលជាបុណ្យប្រពៃណីដ៏ធំរបស់ប្រជាពលរដ្ឋខ្មែរជិតឈានចូលមកដល់ហើយ។ ឲ្យតែដល់រដូវ​នេះម្តង យើងតែងតែឮការចាក់ ឬចេញផ្សាយបទចម្រៀងទាក់ទងនឹងភ្ជុំបិណ្ឌព្រោងព្រាត។

ក្នុងចំណោមបទចម្រៀងទាំងនោះ មានទាំងបទមរតកដើម និងបទបច្ចុប្បន្ន។ ថ្ងៃនេះ Sabay នឹងលើក​យក​បទ​ចម្រៀងឆ្លងឆ្លើយមរតកដើមចំនួន៥បទ ដែលនៅពីរោះជាប់ចិត្តកូនខ្មែរតាំងពីជំនាន់មុន រហូតដល់បច្ចុប្បន្ន ស្តាប់​ហើយ​ស្តាប់​ទៀត​មិន​ចេះ​ធុញ​ទ្រាន់។

បទចម្រៀងទាំង៥បទនោះ រួមមាន៖

១. «ទៅលេងបុណ្យភ្ជុំ» បទនេះច្រៀងដោយលោក ស៊ិន ស៊ីសាមុត និងអ្នកស្រី ប៉ែន រ៉ន។ដឹកនាំវង់ភ្លេងដោយកវី នូ ញ៉ុង

២. «ទៅ...កុំទៅអារញ្ញ» ជាសំនៀងរបស់លោក ស៊ិន ស៊ីសាមុត និងអ្នកស្រី ប៉ែន រ៉ន និពន្ធទំនុកច្រៀង ដោយលោក ស៊ិន ស៊ីសាមុត។ ឆ្នាំផលិត១៩៧៤

៣. «សុំភ្លក់បានទេ» បទនេះជាចង្វាក់សារ៉ាវ៉ាន់ និពន្ធទំនុកច្រៀងដោយកវី គីម សំអែល ច្រៀងដោយលោក ជា សាវឿន និង អ្នកស្រី រស់ សេរីសុទ្ធា ឆ្នាំ១៩៧៣។

៤. «ហ៊ានភ្នាល់ដាក់អី» បទនេះដឹកភ្លេងដោយលោក អ៊ុំ តារា និពន្ធបទភ្លេងដោយលោក ស៊ិន ស៊ីសាមុត ទំនុកច្រៀងដោយលោក ញ៉ែម ផុន ហៅកុក និងច្រៀងដោយលោក អ៊ឹង ណារី និងអ្នកស្រី រស់ សេរីសុទ្ធា។ ផលិតឆ្នាំ១៩៧៤។

៥. «បុប្ផាដូនទាវ» ជាសំនៀងរបស់លោក ស៊ិន ស៊ីសាមុត និងអ្នកស្រី រស់ សេរីសុទ្ធា ចេញនៅឆ្នាំ​១៩៧៤។

អត្ថបទ៖ ដេត ធន្នី