ចាប់​ពូល​ UCL យប់​នេះ តើ​វាសនា​ក្រុម​មក​ពី​អង់គ្លេស​ល្អ​ឬ​អាក្រក់​ឆ្នាំ​នេះ?

  • 2017-08-24 07:58:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចាប់​ឆ្នោត​ចាប់​ពូល Champions League រដូវ​កាល​​២០១៧-១៨ នឹង​ប្រព្រឹត្តិ​នៅ​​យប់​នេះ​ម៉ោង​១១:០០ នៅ​ប្រទេស Monaco។

ក្រោយ​ជម្រុះ​យប់​មិញ​គេ​រក​ឃើញ​១០​ក្រុម​ដែល​បាន​ឡើង​មក​ ដើម្បី​បង្គ្រប់​៣២​ក្រុម​​ហើយ​ក្នុង​នោះ​មាន Liverpool, Celtic, Maribor, Olympiacos, Napoli, Sevilla, APOEL, Qarabag, Sporting និង CSKA Moscow។ រឿង​ដែល​ពិសេស​ឆ្នាំ​នេះ​ក្រុម​អង់គ្លេស​បាន​ឡើង​មក​ UCL​ដល់​ទៅ​៥​ក្រុម​​រួម​មាន Chelsea, Spurs, Man City, Livperpool និងMan Utd។

ខាង​ក្រោម​ជា​ Pot របស់​ក្រុម​នីមួយៗ

Pot 1: Real Madrid, Bayern Munich, Juventus, Benfica, Chelsea, Shakhtar Donetsk, Monaco, Spartak Moscow Pot 2: Barcelona, Atletico, Paris Saint-Germain, Borussia Dortmund, Sevilla, Man City, FC Porto, Man United Pot 3: Napoli, Tottenham, FC Basel, Olympiakos, Anderlecht, Liverpool, Roma, Besiktas Pot 4: Celtic, CSKA Moscow, Sporting CP, APOEL Nicosia, Feyenoord, NK Maribor, FK Qarabag, RB Leipzig

សម្រាប់​រដូវកាល​នេះ​អង់គ្លេស​ជា​លីគ ដែល​មាន​ក្រុម​ចូលរួម​ច្រើន​ជាង​គេ​នៅ Champions League តើ​ពួក​គេ​អាច​ធ្វើ​បាន​ល្អ​ជាង​រដូវ​កាល​មុន​ៗ​ឬ​យ៉ាង​ណា? ក្រុម​មក​​ពី​អង់គ្លេស​ខកខាន​​លើក​ពាន​ធំ​បំផុត​សម្រាប់​ក្រុម​​អាជីព​នៅ​អឺរ៉ុប​​មួយ​នេះ​៥​រដូវ​កាល​មក​ហើយ តាំង​ពី Chelsea លើក​ចុងក្រោយ​កាល​ពី​រដូវ​កាល ២០១១-១២។ រំឭក​ទៅ​ក្រោយ​បន្តិច រដូវ​កាល​ ២០១៥-១៦ ក្រុម​មក​អេស្ប៉ាញ​បាន​ឡើង​មក UCL ​៥​ក្រុម​ដូច​អង់គ្លេស​ពេល​នេះ​អញ្ចឹង ហើយ​ពីរ​ក្រុម​បាន​ឈាន​ទៅ​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​គឺ Real Madrid និង Atletico Madrid។ ចុះ​ឆ្នាំ​នេះ ក្រុម​ធំ​ៗ​នៅ​អង់គ្លេស​​បាន​ចំណាយ​ប្រាក់​នាំ​ចូល​​កីឡាករ​​ថ្លៃ​ៗ​ជា​ច្រើន ចាំ​មើល​ពួក​គេ​អាច​ធ្វើ​បាន​ដូច​ក្រុម​មក​ពី​អេស្ប៉ាញ​ទេ? ​​​​ ​​​​​

ប្រភព៖ ESPN FC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ