HERBALIFE បណ្ដុះ​បណ្ដាល​ហើយ ឲ្យ​អាហារ​បំប៉ន​ដល់​កីឡាករ​ហែល​ទឹក​ទៀត

  • 2017-08-24 09:17:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

HERBALIFE កម្ពុជា បាន​ប្រកាស​បន្ត​ភាព​ជា​ដៃគូ​អាហារ​បំប៉ន​ជា​ផ្លូវការ​ជាមួយ​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក (KSF) ដោយ​ផ្ដល់​ផលិត​ផល​អាហារ​បំប៉ន Herbalife, Formula 1 Sport, CR7 Drive និង​ការ​បណ្ដុះ​បណ្ដាល​ផ្នែក​អាហារ​បំប៉ន​កីឡា​ដើម្បី​ពង្រីក​ការ​គាំទ្រ​អាហារូបត្ថម្ភ​ដល់​កីឡាករ​ហែល​ទឹក​ចាប់ពី​ខែ​សីហា ២០១៧ ដល់ ២០១៨។

ឯកឧត្តម ស៊ុន ចាន់ថុល ទេស​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក បាន​អញ្ជើញ​ចូលរួម និង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ ដោយ​មាន​ប្រសាសន៍​ថា​៖ "យើង​រីករាយ​ណាស់​ដែល​ទទួល​បាន​ផលិតផល​អាហារ​បំប៉ន​សុខភាព​សម្រាប់​កីឡាករ​របស់​យើង ព្រម​ទាំង​ដំបូន្មាន និង​ការ​បណ្ដុះ​បណ្ដាល​ផ្នែក​អាហារ​បំប៉ន​ដែល​អាច​ជួយ​ពួកគេ​កាន់​តែ​ខ្លាំង​ក្នុង​ការ​ប្រកួត"។

ផលិតផល HERBALIFEត្រូវ​បាន​អភិវឌ្ឍ​ដោយ​អ្នក​ជំនាញ​ផ្នែក​អាហារ​បំប៉ន និង​សុខភាព​លំដាប់​ពិភព​លោក ដែល​ផ្អែក​លើ​មូលដ្ឋាន​វិទ្យាសាស្ត្រ​អាហារ​បំប៉ន​ចុង​ក្រោយ​បំផុត ដែល​ផ្ដល់​អាហារ​បំប៉ន​មាន​តុល្យភាព​សម្រាប់​រាង​កាយ​ទាំង​មូល។

អ្នកស្រី ឈុន ណៃឈីវ នាយក​ចាត់ការ​ទូទៅ Herbalife កម្ពុជា បាន​និយាយ​ថា៖ "ពី​ក្រុមហ៊ុន Herbalife យើង​ជឿជាក់​ថា អាហារូបត្ថម្ភ​សម្រាប់​កីឡា​គឺ​ជា​ធាតុ​ផ្សំ​សំខាន់​ដើម្បី​ជួយ​កីឡាករ​បញ្ចេញ​សមត្ថភាព​បាន​កម្រិត​ខ្ពស់​បំផុត​ក្នុង​ការ​ប្រកួត"។

HERBALIFE ជា​ក្រុមហ៊ុន​អាហារ​បំប៉ន​លំដាប់​ពិភព​លោក​មួយ មាន​បេសកកម្ម​ផ្លាស់​ប្ដូរ​ជីវិត​មនុស្ស​ជាមួយ​ផលិត​ផល​អាហារ​បំប៉ន និង​កម្មវិធី​អាហារូបត្ថម្ភ​តាំង​ពី​ឆ្នាំ ១៩៨០ មក​ម្ល៉េះ ដោយ​មាន​ផលិត​ផល​គ្រប់​គ្រង​ទម្ងន់ រាង​កាយ កម្លាំង និង​ផលិតផល​ថែទាំ​ផ្ទាល់​ខ្លួន៕

ដោយ៖ វិទូ

អត្ថបទពេញនិយម