លេច​រឿង Floyd មិន​ដែល​ហាត់​សោះ​២​ឆ្នាំ​ តាំង​ពី​ប្រកួត​ចុងក្រោយ

  • 2017-08-25 07:47:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Floyd Mayweather មិន​ដែល​បង្ហាញ​ខ្លួន​​ហ្វឹកហាត់​សោះ​សូម្បី​មួយ​ថ្ងៃ ចាប់​តាំង​ពី​ប្រកួត​ចុងក្រោយ​យក​ឈ្នះ​កីឡាករ  Andre Berto កាល​ពី​ឆ្នាំ​២០១៥ មុន​ពេល​ត្រលប់​មក​ហ្វឹកហាត់​វិញ​ដើម្បី​ជួប  Conor McGregor នៅ​ថ្ងៃ​អាទិត្យ​នេះ។ នេះ​​បើ​តាម​សម្ដី​កីឡាករ Badou Jack។

Badou Jack

Badou Jack នឹង​ត្រូវ​​ជួប​កីឡាករ​អង់គ្លេស​ Nathan Cleverly  នៅ​ថ្ងៃ​តែ​មួយ​ក្នុង​​​កម្មវិធី​ប្រកួត​រវាង Mayweather និង McGregor។ កាល​ពី​ខែ ឧសភា​ Mayweather បាន​ប្រាប់​ថា គេ​តែងតែ​ហ្វឹកហាត់​សម​ជាមួយ​ដៃ​គូ Gervonta Davis ប៉ុន្តែ​ Jack ដែល​ហាត់​នៅ​ Mayweather Boxing Club បាន​និយាយ​ថា គេ​នៅ​ទី​នោះ​ដែរ តែ​មិន​ដែល​ឃើញ Floyd ទៅ​ហាត់​ទេ។

“Floyd មិន​ដែល​មក​ហាត់​សោះ​សូម្បី​មួយ​ថ្ងៃ​ ចាប់​តាំង​​ពី​គេ​វាយ​ជាមួយ Berto កាល​ពី​២​ឆ្នាំ​មុន។ ប៉ុន្តែ​គេ​ទើប​តែ​ចេញ​មក​ហាត់​វិញ​កាល​ពី​២ ៣​សប្ដាហ៍​មុន​ ដើម្បី​ត្រៀម​ជួប McGregor។ ទោះ​ទើប​ហាត់​វិញ តែ​គេ​នៅ​តែ​ជា​ Floyd ដូច​ពី​មុន ហើយ​មើល​ទៅ​​មាឌ​ធំ និង​ខ្លាំង​ជាមួយ​មុន​បន្តិច​ទៀត"។ Badou Jack ត្រូវ​ប៉ះ​ជាមួយ​ Nathan Cleverly ក្នុង​ប្រភេទ​ទម្ងន់ light-heavyweigh ជា​លើក​ដំបូង​ក្នុង​អាជីព៕​

Badou Jack និង Nathan Cleverly 

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ