ព្រឹត្តិការណ៍​ប្រណាំង​ ម៉ូតូ​ប្រធាន​សហព័ន្ធ​​បើក​ការ​ប្រកួត​ស្អែក

  • 2017-08-25 10:21:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​វាល​រាប​ចម្ងាយ​ ៩៨៧ ម៉ែត្រ ដែល​មាន​ឈ្មោះ​ថា ​ការ​ប្រណាំង​ម៉ូតូ​ប្រធាន​សហព័ន្ធ ( CMSF President Cup 2017 ) នឹង​ប្រកាស​បើក​ការ​ប្រកួត​ថ្ងៃ​ទី​២៦ ​ខែ​សីហា ឆ្នាំ​២០១៧ ស្អែក​នេះ​នៅ​ទីលាន King Track ។

ខៃ វណ្ណៈ

​​បើ​សម្ដី​លោក ខៃ វណ្ណៈ អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​យានយន្ត​បាន​ឲ្យ​ដឹង​ថា ​ព្រឹត្តិការណ៍​ខាង​លើ​ស្ថិត​ក្នុង​គោល​ការណ៍​អភិវឌ្ឍន៍​របស់​សហព័ន្ធ​​ទាំង ៣​ចំណុច​ធំៗ​។ ​ចំពោះ​​គោលការណ៍​ចំនួន ៣​ចំណុច​នោះ​​​​​គឺ​ទី​១​សហព័ន្ធ​តែង​មាន​រៀប​ចំ​ការ​ប្រកួត​ដើម្បី​បង្កើន​សមត្ថភាព​កីឡាករ ទី​២ សហព័ន្ធ​តែង​​រៀប​​វគ្គ​ខ្លី​ៗ ដើម្បី​បង្ហាត់​បង្រៀន​ដល់​កីឡាករ​ពី​លក្ខខ័ណ្ឌ ​ឬ​ក្បួន​ច្បាប់​នៃ​ការ​ប្រកួត​​ជា​ដើម និង​ទី​៣ សហព័ន្ធ​កំពុង​ត្រៀម​រៀប​ចំ​បញ្ជូន​កីឡាករ​ទាំង​អស់​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​នា​ឆ្នាំ​២០១៨ ខាង​មុខ​នេះ។

​​ទន្ទឹម​នឹង​នោះ​លោក គង់ ធារ៉ា ប្រធាន​​​រៀប​ចំ​ការ​ប្រកួត​បាន​លើក​ឡើង​ថា ព្រឹត្តិការណ៍​ប្រកួត​ខាង​លើ​ ​​ត្រូវ​បាន​បែង​ចែក​ជា ៤​ប្រភេទ​គឺ​កម្លាំង​ម៉ាស៊ីន​ ១១០ auto , កម្លាំង​ម៉ាស៊ីន ១២៥ Mini bike , កម្លាំង​ម៉ាស៊ីន ១៥០ Original និង កម្លាំង​ម៉ាស៊ីន​ក្រោម ១៥០​កែច្នៃ។ ​​មាន​គោល​បំណង​សំខាន់​ក្នុង​ការ​រៀប​នេះ​​​មានចំនួន​​ពីរ​គឺ​ទី​១ ​ដើម្បី​លើក​ស្ទួយ​កីឡា​យានយន្ត​ឲ្យ​មាន​ការ​រីក​ចំរើន​ដូច​ប្រទេស​ផ្សេង​ និង​ទី​២ ពង្រីក​គោល​ដៅ​របស់​សហព័ន្ធ​ ធ្វើ​យ៉ាង​ណា​រៀប​ចំ​ការ​ប្រកួត​ឲ្យ​ត្រូវ​តាម​ស្តង់ដារ​អន្តរជាតិ។

គង់ ធារ៉ា

​ការ​ប្រកួត​​ពាន​រង្វាន់ CMSF President Cup 2017 ​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​​ទូរទស្សន៍ MY TV សម្រាប់​ពេល​វេលា​​បញ្ចប់​​​គឺ​នា​ថ្ងៃ​​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៧៕ ​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​