គ្រាន់​តែ​មើល​ការ​ប្រកួត​របស់​ Floyd តាម​ទូរទស្សន៍​អនឡាញ​សោះ ក៏​ត្រូវ​​បង់​​លុយ​ច្រើន​ដែរ

  • 2017-08-26 05:44:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ប្រដាល់​ដ៏​កម្រ​រវាង​កីឡាករ​ទម្ងន់​មធ្យម​មិន​ដែល​ចាញ់ Floyd Mayweather និង​ម្ចាស់​ជើង​ឯក​ទម្ងន់​ស្រាល Ultimate Fighting Championship (UFC) Conor McGregor នឹង​​ធ្វើឡើងចាប់​ពី​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី២៧ សីហា ស្អែក​នេះ។

ប្រជាជន​​កម្ពុជា​​អាច​​ទស្សនា​ការប្រកួតនេះ​តាមរយៈកញ្ចក់ទូរទស្សន៍ CTN ដោយ​មិន​អស់​លុយ ខណៈ​នៅ​អាមេរិក និង អឺរ៉ុប​អាច​ទស្សនា​បាន​តាម​​ទូរទស្សន៍​អនឡាញ​តែ​ត្រូវ​បង់លុយ។

ប្រជាជន​នៅ​អាមេរិក​​អាច​ទិញ​កញ្ចប់​ដើម្បី​មើល​​ការ​ប្រកួត​ពី​ទូរទស្សន៍​ UFC ឬ​ ​Xbox One, Xbox 360, Amazon Fire TV, Android Roku, Apple TV ជាដើម ដែល​នឹង​ត្រូវ​ចំណាយ​លុយ​ប្រមាណ​ ១០០ ដុល្លារ​អាមេរិក។ ​​គ្រាន់​តែ​នៅ​អាមេរិក​ ត្រូវ​គេ​រំពឹង​ថា​ចំនួន​អ្នក​ទិញ​កញ្ចប់​ទស្សនា​តាម​ទូរទស្សន៍​ Online មាន​រហូត​ដល់​ទៅ​ ៥០លាននាក់។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ The Telagraph មុន​នេះ។ ​

ដោយ​ឡែក​នៅ​ចក្រ​ភព​អង់គ្លេស​ គេ​អាច​ទិញ​កញ្ចប់​ទស្សនា​ពី​ទូរទស្សន៍ Sky Sports ដែល​ត្រូវ​ចំណាយ​ជិត​ ៣០ ដុល្លារ​ដែរ។ ប្រសិន​បើ​គេ​ចង់​មើល​ការ​ប្រកួត​ដោយ​​មិន​អស់​លុយ វិធី​ងាយ​បំផុត​គឺ​ទៅ​មើល​ជាមួយ​មិត្តភក្តិ ឬ អ្នកជិតខាង ដែល​គេ​បាន​​ទិញ​កញ្ចប់​ទស្សនា​ពី​ទូរទស្សន៍​ខាងលើ៕ ​​

ប្រភព៖ telegraph   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី