អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ការ​ហាត់ប្រាណ​ក្នុងពេល​មាន​ផ្ទៃពោះ​

  • 2017-08-27 06:31:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​អត្ថប្រយោជន៍​មួយចំនួន​នៃ​ការ​ហាត់ប្រាណ​ក្នុងពេល​មាន​ផ្ទៃពោះ ដែល​វា​នឹង​ផ្តល់​ទាំង​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ​។ អ្វី​ដែល​ជាក់ស្តែង​បំផុត​នោះ​គៃ​ថា ការ​ហាត់ប្រាណ​នឹង​ជួយ​ពង្រឹង និង​រក្សា​ភាព​សមសួន​របស់​រាង​កាយ និង​សុខភាព​ទូទៅ ព្រមទាំង​ភាព​ស្រស់ស្រាយ​នៃ​ស្ត្រី​មាន​ផ្ទៃពោះ​ទៀតផង​។ តើ​វា​មាន​អ្វី​ខ្លះ​ទៅ​?

​បន្ថយ​ការ​ប្រឈម​នឹង​ផលវិបាក​នៃ​ការ​មាន​ផ្ទៃពោះ​

​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ហាត់ប្រាណ​បាន​គ្រប់គ្រាន់​ទំនងជា​មិនសូវ​មាន​ផលវិបាក​ក្នុងពេល​មាន​ផ្ទៃពោះ​ទេ ព្រម​ទាំង​ការ​សម្រាល​ផងដែរ​។ ការ​ហាត់ប្រាណ​ក្នុងពេល​មាន​ផ្ទៃពោះ​គឺជា​រឿង​សំខាន់បំផុត ព្រោះ​វា​ជួយ​សម្រួល​ដល់​ភាព​មិន​មាន​ផា​សុកភាព​ដែល​កើតមាន​ជា​ញឹកញាប់​ក្នុងពេល​មាន​ផ្ទៃពោះ​។ ការ​ពុត​ពែន​ខ្លួន និង​ហាត់​យូ​ហ្គា​នឹង​ជួយ​បំបាត់​ការឈឺ​ខ្នង ពង្រឹង​ដល់​របត់​ឈាម​រត់ និង​ពង្រឹង​ដល់​សាច់ដុំ​ពោះ​ផងដែរ​។ យ៉ាងណាមិញ វា​ក៏​ជួយ​ដល់​រាងកាយ​ត្រៀម​ខ្លួន​សម្រាប់​ការ​សម្រាលកូន​ផងដែរ​។ ​ បង្កើន​ថាមពល​

​ការ​មាន​ផ្ទៃពោះ​អាច​នឹង​ធ្វើឲ្យ​ខ្សោះ​ថាមពល​ក្នុងខ្លួន ប៉ុន្តែ​ជាមួយ​គ្នា​នឹង​ការ​ហាត់ប្រាណ​បាន​គ្រប់គ្រាន់ អ្នកនឹង​អាច​ធ្វើ​ការងារ​ប្រចាំថ្ងៃ​បាន​យ៉ាង​ងាយស្រួល​វិញ​។ ការ​ហាត់ប្រាណ​នឹង​ពង្រឹង​ដល់​ប្រព័ន្ធ​បេះដូង​សរសៃ​ឈាំ ដូច្នេះ​អ្នក​ក៏​មិន​ងាយ​អស់កម្លាំង​ដែរ​។ ​ ពង្រឹង​ដល់​ការ​គេង​

​នៅពេល​ការ​មាន​ផ្ទៃពោះ​ចេះ​តែ​បន្ត​ទៅមុខ វា​នឹង​កាន់តែ​ធ្វើឲ្យ​អ្នក​ពិបាក​ក្នុង​ការគេង​។ ប៉ុន្តេ​ការ​ដែល​ហាត់ប្រាណ​បាន​ជាប់លាប់ អ្នក​ពិតជា​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​គេង​លក់​ស្រួល និង​ភ្ញាក់​មកវិញ​មាន​កម្លាំង​តែម្តង​។ ការ​គេង​ក៏​សំខាន់​បំផុត​ដែរ ព្រោះ​វា​ជួយ​ឲ្យ​រាងកាយ និង​ចិត្តគំនិត​ផ្លាស់ប្តូរ​រក​អ្វី​ដែល​ថ្មី​ដែរ​។ ​ ជួយ​ឲ្យ​រាងកាយ​ត្រឡប់​ទៅ​រក​ភាព​ដើម​វិញ​កាន់តែ​លឿន​ក្រោយ​ពី​សម្រាលកូន​រួច​ ​ការ​ហាត់ប្រាណ​បាន​ត្រឹមត្រូវ និង​គ្រប់គ្រាន់​ក្នុងពេល​មាន​ផ្ទៃពោះ នឹង​ជំរុញ​ដល់​រាងកាយ​កាន់តែ​ងាយស្រួល​វិវត្ត​ទៅរកភាព​ដើម​វិញ​ក្រោយ​ពី​សម្រាលកូន​រួច​។ លើសពីនេះ​ទៅទឿត អ្នក​អាច​បន្ថយ​ឱកាស​នៃ​ការ​ធាត់​ក្នុងពេល​មាន​ផ្ទៃពោះ និង​ក្រោយ​ពេល​សម្រាលកូន​រួច​ទៀតផង​។ ​ បន្ថយ​ស្ត្រេ​ស​

​ការ​មាន​ផ្ទៃពោះ​គឺជា​មូលហេតុ​ដ៏​សំខាន់​មួយ​នៃ​ស្ត្រេ​ស​លើ​មនុស្ស​ស្រី ហើយក៏​ប៉ះពាល់​ដល់​ជីវិត​រស់នៅ​ច្រើន​ដែរ​។ លើសពីនេះទៅទៀត ស្ត្រី​ដែល​មាន​ផ្ទៃពោះ​ទំនងជា​ងាយ​បាក់​ទឹកចិត្ត​ណាស់​។ ការ​ហាត់ប្រាណ​គ្រប់គ្រាន់​នឹង​ជួយ​បង្កើន​ការផលិត​សារធាតុ Serotonin និង​សារធាតុ​គីមី​ក្នុង​ខួរក្បាល​ដើម្បី​បន្ថយ​អា​ការៈស្ត្រេស និង​ថប់​អារម្មណ៍​ផងដែរ​។ ​ ជួយ​ដល់​ការ​ទល់លាមក​

​ការ​ទល់លាមក​គឺជា​រឿង​ដែល​កើតមាន​ជា​ញឹកញាប់​លើ​ស្ត្រី​ដែល​កំពុងតែ​មាន​ផ្ទៃពោះ​។ ក្នុងពេល​មាន​ផ្ទៃពោះ រាងកាយ​នឹង​បង្កើន​អ័រម៉ូន​ប្រូជេ​ស្តេ​រ៉ូន ដែល​ជាហេតុ​នាំ​ឲ្យ​សាច់ដុំ​ធូរ​កាន់តែច្រើន ជា​ពិសេស​ផ្លូវ​ក្រពះ​ពោះវៀន ដូច្នេះ​អ្វីៗ​ក៏​ធ្វើការ​យឺត​ដែរ​។ ការធ្វើ​ឲ្យ​រាងកា​យមាន​ភាព​សកម្ម នឹង​ជំរុញ​ដល់​ការងារ​របស់​ពោះវៀន​បាន​។ ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​ក៏​ជួយ​ជំរុញ​ដល់​ការ​បន្ទោបង់​កាន់តែ​ស្រួល​ដែរ​៕

ប្រភព ៖ Health.com.kh