កម្ពុជា​ចាប់ផ្តើម​ចលនា​ប្រឡង​ប្រណាំង​បង្គ​ន់​អ​នា​ម័យសា​ធា​រណៈជា​លើក​ដំ​បូ​ង​

  • 2017-08-27 07:53:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជ​រដ្ឋាភិបាល កម្ពុជា​បាន​ប្រកាស​ពី​ការ​ប្រកួតប្រជែង​លើ​ផ្នែក​បង្គ​ន់​អ​នា​ម័យសា​ធារណៈ ខណៈ​ហេ​ដ្ឋា​រចនាសម្ព័​ន្ធ​លើ​ផ្នែក​អ​នា​ម័​យ​មួយ​នេះ នៅមានកម្រិត​ទាប​ជាង​បណ្តា​ប្រទេស​អាស៊ាន​។​

​លោក ថោង ខុន រដ្ឋ​ម​ន្ត្រី​ក្រសួងទេសចរណ៍ នៅក្នុង​សប្តាហ៍​នេះ មាន​ប្រសាសន៍ថា ចលនា​ប្រឡង​ប្រណាំង​បង្គ​ន់​អ​នា​ម័យសា​ធា​រណៈជា​លើក​ដំ​បូ​ង​នេះ នឹង​ទាក់ទាញ​ប្រជាប្រិយភាព​ពី ទេសចរ​ផង និង​ដើម្បី​ឈានទៅ​ដណ្តើម​ជ័យលាភី​ផ្នែក​បរិស្ថាន និង​អ​នា​ម័​យរបស់​សហ​គមន៍​អាស៊ាន ផង​។ លោក​បញ្ជាក់ថា «​បង្គ​ន់​សាធារណៈ​ដែលមាន​ស្តង់ដារ ត្រូវតែ​ជា​បង្គ​ន់​ដែល​មាន​បរិស្ថាន​ជុំវិញ​ស្អាត អ​នា​ម័​យ ផាសុខភាព និង​ជាទី​ពេញចិត្ត​របស់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​រួម​ចំណែក​លើកស្ទួយ​កម្ពុជា ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ​»​។ ​ ​ប្រទេស​កម្ពុជា បាន​រៀបចំ​ការ​ប្រឡង​ប្រណាំង​បង្គ​ន់​សាធារណៈ​ថា្នក់​ជាតិ ដើម្បី​ជ្រើសរើស​ជ័យលាភី ទៅ​ប្រឡង​ថ្នាក់​អាស៊ាន​នៅ​ទីក្រុង​ឈៀង​ម៉ៃ ប្រទេស​ថៃ នៅក្នុង​ខែមករា ឆ្នាំ​២០១៨​ខាងមុខ​។​ ​ ​លោក​រដ្ឋ​ម​ន្ត្រី បាន​ឲ្យ​ដឹងថា ស្ថាប័នរដ្ឋ និង​ក្រុមហ៊ុន​ឯក​ជន អាច​ចូលរួម​ចលនា​ប្រឡង​ប្រណាំង​បង្គ​ន់​អ​នា​ម័យសា​ធារណៈ​នេះ​បាន​។ «​បេក្ខភាព​បង្គ​ន់​សាធារណៈ​ដែល​អាច​ចូលរួម​ប្រឡង​ប្រណាំង​បាន​រួមមាន​៖ បង្គ​ន់​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បង្គ​ន់​នៅតាម​ទីសាធារណៈ​សួនច្បារ ដងផ្លូវ ផ្សារ​រដ្ឋ និង​ចំណតរថយន្ត​សាធារណៈ ផ្សារ​ទំនើប ចំណតរថយន្ត​ឯក​ជន ស្ថានីយ៍​ប្រង​ឥន្ទ​នៈ និង​មូលដ្ឋាន​ទេសចរណ៍ ជាដើម​»​។ លោក​បញ្ជាក់ថា បង្គ​ន់​អ​នា​ម័​យ ត្រូវ​មាន​លក្ខណៈសម្បត្តិ​ជា បង្គ​ន់​ដែល​រៀបចំ​ទៅតាម​គំ​រូ​ស្តង់ដារ និង​មាន​ការគាំទ្រ​ពី​ភ្ញៀវទេសចរ​ក្នុងស្រុក និង​ក្រៅ​ស្រុក ។​ ​ ​យោងតាម​របាយការណ៍​ដែល​បាន​សិក្សា​លើ​ចំនួន​អ្នកប្រើប្រាស់​បង្គ​ន់​ក្នុង​តំ​បន់​អាស៊ី របស់​អង្គការ​សុខភាព​ពិ​ភព​លោក នា​ឆ្នាំ​២០០៨ បាន​បង្ហាញថា អ​នា​ម័​យ​នៅ​កម្ពុជា​មាន​កម្រិត​ទាប​ជាងគេ​នៅក្នុង​តំ​បន់ ពោលគឺ ចំនួន​២៩​ភាគ​រយ​ប៉ុណ្ណោះ បើ​ធៀប​នឹង​ប្រទេស​ថៃ​ដែល​មាន​រហូតដល់​៩៦​ភាគ​រយ ប្រទេស​ភូមា​ចំនួន​៧៩​ភាគ​រយ វៀតណាម​៦៧​ភាគ​រយ ប្រទេស​ទី​ម័​រ​៤០​ភាគ​រយ ប្រទេស​ឡាវ​៣៨​ភាគ​រយ និង​ប្រទេស​ឥណ្ឌូនេស៊ី​៣៨​ភាគ​រយ​។​

​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ជាង​១៥​លាន​នាក់​  គឺ​មាន​តែ​ប្រមាណ​៤​លាន​នាក់​ប៉ុណ្ណោះ​ដែលបាន​ប្រើប្រាស់​បង្គ​ន់ ខណៈ​ប្រមាណ​ជា​១០​លាន​នាក់​ទៀត នៅ​បន្ទោ​របង់​ពាសវាល​ពាសកាល​នៅឡើយ ហើយ​បាន​បង្ក​ឲ្យ​មាន​លាមក​ស្រស់​ក្នុង​មួយថ្ងៃៗ​ជិត​៣.០០០​តោន ត្រូវ​រាយប៉ាយ​ក្នុង​បរិស្ថាន​។​ ​ ​បញ្ហា​កង្វះ​អ​នា​ម័យនេះ បាន​ធ្វើ​ឲ្យ​កម្ពុជា​ខាតបង់​ថវិកា​ប្រមាណ​៤៤៨​លាន​ដុល្លារ ក្នុង​មួយឆ្នាំ ក្នុង​នោះ​ខាតលើ​សុខភាព​ជិត​១៨៧​លាន​ដុល្លារ ខាត​លើ​ការ​បំពុល​ប្រភព​ទឹក​ចំ​នួន​១៥០​លាន​ដុល្លារ ខាត​ទៅលើ​ពេលវេលា​ដើរ​ទៅ​ជុះ​កណ្តាលវាល​/​ព្រៃ​ចំនួន ៣៨​លាន​ដុល្លារ ខាតបង់​លើ​ផ្នែក​ទេសចរណ៍​ចំនួន​៧៣​លាន​ដុល្លារ​៕​ ​

ប្រភព៖ thekhmerdaily.com