ជិត​ឃើញ ចាន់ វឌ្ឍនាកា លេង​ឲ្យ​​ជម្រើស​ជាតិប៉ះ​​​វៀតណាម​ទៀត​ហើយ​

  • 2017-08-28 01:45:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ឆ្នើម​ជម្រើស​ជាតិ​កម្ពុជា ចាន់ វឌ្ឍនាកា បាន​មក​ដល់​កម្ពុជា​ហើយ​ បន្ទាប់​​ពី​គ្រូ​បង្វឹក​កម្ពុជា​លោក Leonard Vitorino កោះ​ហៅ​ឲ្យ​ចូល​រួម​ជា​មួយ​ជម្រើស​ជាតិ​កម្ពុជា​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​នឹង​​​ក្រុម​​ជម្រើស​ជាតិ​វៀតណាម​នា​ថ្ងៃ​​ទី​៥ ខែ​​កញ្ញា​ ឆ្នាំ​២០១៧ វេលា​ម៉ោង ៦:៣០ នា​ទី​ល្ងាច​​ សម្រាប់​ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់ AFC Asian Cup 2019 ​វគ្គ​សន្សំ​ពិន្ទុ​លើក​ទី​៣ ក្នុង​ពូល​ C។

ក្រុម​ជម្រើស​ជាតិ​កម្ពុជា

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ប្រកួត​ចំនួន ២​លើក​រួច​មក​ហើយ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​គឺ​​ចាញ់ ហ្សកដានី ៧-០ នៅ​ទឹក​ដី​ ហ្សកដានី និង​ឈ្នះ​ អាហ្វហ្គានីស្ថាន ១-០ នៅ​ទឹក​ដី​កម្ពុជា។ ចំណែក​វៀតណាម​ពីរ​ប្រកួត​របស់​គេ​ស្មើ អាហ្វហ្គានីស្ថាន ១-១ នៅ​ទឹក​ដី​អាហ្វហ្គានីស្ថាន និង​ស្មើ ​ហ្សកដានី ០-០ នៅ​ទឹក​ដី​វៀតណាម។

​សម្រាប់​សំបុត្រ​ចូល​រួម​ទស្សនា​ការ​ប្រកួត​នេះ​ បាន​ចាប់​ផ្ដើម​ដាក់​លក់​តាំង​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៧​ ដោយ​មាន​ចំនួន​ពីរ​ប្រភេទ​កន្លែង​មាន​ដំបូល ១ម៉ឺន​រៀល និង​៥ពាន់​រៀល​កន្លែង​គ្មាន​ដំបូល៕

ចាន់ វឌ្ឍនាកា

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម