Zidane មិន​បន្ទោស Benzema ទេ ទោះ​ភ្លាត់​ឱកាស​​សំខាន់​ៗ​ដល់​ទៅ​៤​ដង

  • 2017-08-28 02:14:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សប្ដាហ៍​ទី​២ Real Madrid លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ភ្ញៀវ Valencia ២-២​ប៉ុណ្ណោះ ស្របពេល​ខ្សែ​ប្រយុទ្ធ  Karim Benzema ហាក់​ធ្វើ​ឲ្យ​ឱកាស​ល្អ​ៗ​កន្លង​ផុត​ច្រើន​។

ក្នុង​វគ្គ​ទី​១​កីឡាករ​វ័យ​ក្មេង Marco Asensio ជា​អ្នក​បើក​ឆាក​ឲ្យ​ Madrid មុន​នាទី​​ទៅ​១០ ប៉ុន្តែ​នៅ​៨​នាទី​បន្ទាប់​ Valencia ក៏​តាម​ស្មើ​វិញ​ដោយ​កីឡាករ Carlos Soler។ ឈាន​ដល់​វគ្គ​ទី​២​ក្រុម​ភ្ញៀវ​ក៏​រក​បាន​គ្រាប់​​ទី​២​នាំ​មុខ​វិញ​ម្ដង ធ្វើ​បាន​ដោយ ​Geoffrey Kondogbia។ យ៉ាងណាមិញ នាទី​៨៣Asensio ជា​ផ្កាយ​សំណាង​​រក​គ្រាប់​តាម​ស្មើ​ឲ្យ​ស្ដេច​ស​វិញ។

ក្នុង​ការ​ប្រកួត​យប់​មិញ Benzema ត្រូវ​គេ​មើល​ឃើញ​ខក​ឱកាស​​មុខ​ទី​ដល់​ទៅ​៤​ដង ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មិន​សូច​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ។ តែ​​អ្នក​ចាត់​ការ Zidane បាន​និយាយ​មុន​​សន្និសីទកាសែត​​ទៅ​កាន់​ទូរទស្សន៍​មួយ​ថា លោក​មិន​បន្ទោស​លើ Benzema។ "ខ្ញុំ​បាន​ប្រាប់ Benzema ឲ្យ​ខំ​ប្រឹង​លេង​បន្ត​ទៀត។ រឿង​ដែល​ពិបាក​បំផុត​​​គឺ​​មាន​ឱកាស​រក​គ្រាប់​បាល់។ ត្បិត​តែ​គេ​មិន​អាច​រក​គ្រាប់​បាល់​ តែ​គេ​បាន​ធ្វើ​ការ​ច្រើន យើង​មិន​អាច​បន្ទោ​កីឡាករ​ពេល​ដែល​មិន​អាច​រក​គ្រាប់​បាល់​បាន​ទេ"។ សម្ដី Zidane ៕ ​​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម