“អារ៉ាប់​ពីយ៉ា​"​​ នៅ​តែ​ពេញ​និយម​សម្រាប់​និស្សិត​ខ្មែរ​ និង​ជប៉ុន​ក្នុង​ការ​ប្រគំតន្ត្រី ​Orchestra (​វីដេអូ)

  • 2017-08-28 08:44:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ "អារ៉ាប់​ពីយ៉ា​" ​ត្រូវ​បាន​​និស្សិត​កម្ពុជា​ និង​ជប៉ុន​ចំនួន​៥០នាក់​ យក​មក​លេង​ជា​ទំនុក​ភ្លេង​​​រួម​គ្នា​ក្នុង​ការ​ប្រគំ​តន្ត្រី Orchestra ម្សិលមិញ​ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-ជប៉ុន​ហៅ​កាត់​ថា​ CJCC ។

អ្នកគ្រូ Iwasaki Ai និងនិស្សិតខ្មែរ​

អ្នក​ស្រី​ Iwasaki Ai ជា​គ្រូ​​បង្ហាត់​​របាំ​ Opera ជន​ជាតិ​ជប៉ុន​បាន​ប្រាប់​ Sabay ថា នេះ​គឺ​ជា​លើក​ទី​៦ ហើយ​​ដែល​ក្រុម​និស្សិត​ជប៉ុន​​បាន​រៀប​ចំ​ការ​ប្រគំ​តន្ត្រី​ Ochestra នេះ​ឡើង​នៅ​កម្ពុជា​។ រាល់​ពេល​មាន​ការ​ប្រគំ​តន្ត្រី​នេះ​ឡើង​​និស្សិត​ជប៉ុន​ និង​កម្ពុជា​តែង​តែ​យក​បទ​ "អារ៉ាប់​ពីយ៉ា​" មក​លេង​ជា​ទំនុក​ភ្លេង​រួម​គ្នា​​ដើម្បី​បញ្ជាក់​ពី​មិត្តភាព​រវាង​កម្ពុជា​ និង​ជប៉ុន​។

​​អ្នក​ស្រី​បន្ត​ថា​៖​“បទ​"អារ៉ប់​ពីយ៉ា​" នេះ​គឺ​ជា​បទ​មួយ​ដែល​ល្អ​ជាង​គេ​ ពេល​ដែល​បញ្ចប់​ការ​លេង​តន្រ្ដី​បទ​ហ្នឹង​គឺ​ជា​បទ​ចុង​ក្រោយ​គេ​ ដែល​ធ្វើ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​មាន​អារម្មណ៍​រីក​រាយ​​ចង់​រាំ​ ចង់​ច្រៀង​ជាមួយ​គ្នា​ ផ្សា​ភ្ជាប់​នៅ​មិត្តភាព​ជាមួយ​គ្នា​"។

ការ​ប្រគំ​តន្ត្រី​ Ochestra ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​​ផ្លាស់​ប្ដូរ​វប្បធម៌​ប្រពៃណី​ រវាង​ប្រជាជន​កម្ពុជា​ និង​ប្រជា​ជន​ជប៉ុន​​តាម​រយៈ​ការ​ប្រគំ​តន្ត្រី​ និង​ការ​ភ្លក់​រស់​ជាតិ​​សាច់​ជ្រូក​ដ៏​មាន​ឱជារស​​​ពី​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ Kakegawa Pork ​​​មាន​អនាម័យ​តាម​ស្តង់​​ដា​អន្តជាតិ​ដែល​មាន​គុណ​ភាព​ល្អ​បំផុត​នៅ​ប្រទេស​ជប៉ុន​គ្មាន​ជាតិ​គីមី​​។ ​​​​​​​​​​​​​​​​​​​នេះ​បើ​តាម​អ្នក​ស្រី​ Iwasaki Ai បញ្ជាក់​៕

អត្ថបទ៖ ឆុង ស៊ីណាន