ឃីម ឌីម៉ា និង ម៉ឺន សុភា ប៉ះ​ថៃ​ថ្ងៃ​នេះ​ដើម្បី​មេដាយ​មាស​

  • 2017-08-28 22:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​អ្នក​ប្រដាល់​គុន​ខ្មែរ​ពីរ​នាក់​គឺ​នាគ​ខ្មៅ​ ឃីម ឌីម៉ា និង​អ្នក​លេង​កណ្តាប់​ដៃ​ ម៉ឺន សុភា ត្រូវ​ប្រឈម​នឹង​ជើង​ខ្លាំង​ថៃ​ទាំង​ពីរ​នាក់​ដើម្បី​ប្រជែង​យក​មេដាយ​មាស​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នៅ​ម៉ាឡេស៊ី។

ការ​ឈាន​ដល់​វគ្គ​​ផ្តាច់​ព្រ័ត្រ​នេះ​ ជើង​ខ្លាំង​កម្ពុជា​ទាំង​ពីរ​នាក់​ធ្វើ​បាន​ល្អ​ដូច​គ្នា​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ក្នុង​នោះ ឃីម ឌីម៉ា​បាន​ផ្តួល​កីឡាករ​ហ្វីលីពីន​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២​ ហើយ ម៉ឺន សុភា​បាន​យក​ឈ្នះ​កីឡាករ​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី​ដោយ​ពិន្ទុ​ដាច់​តែ​ម្តង។

គូ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​វេលា​ម៉ោង​២​រសៀល​​

  • កីឡាករ​កម្ពុជា ឃីម ឌីម៉ា vs ​កីឡាករ​ថៃ​ Chonlwit ​ទម្ងន់​​៦៣​,៥​គីឡូក្រាម​

  • កីឡាករ​កម្ពុជា ម៉ឺន សុភា vs កីឡាករ​ថៃ​ Anueng K. ទម្ងន់​៧១​គីឡូក្រាម​

កីឡាករ​ ឃីម ឌីម៉ា​ ឈ្នះ​កីឡាករ​ហ្វីលីពីនវគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ
កីឡាករ ម៉ឺន សុភា​ (ខៀវ)ឈ្នះ​កីឡាករ​ម៉ាឡេស៊ី​កាល​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង

អត្ថបទ៖ ជាន ចាន់រ៉ា