សម្រស់​កីឡា​ការិនី​តេក្វាន់ដូ​​ ខ្មែរ- អាមេរិក​ Nicole  ល្បី​ដល់​បរទេស

  • 2017-08-29 04:34:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គេហទំព័រ​របស់​វៀតណាម​មួយ​ឈ្មោះ​ថា Tuoitre​ បាន​ចុះ​ផ្សាយ​ពី​កីឡា​ការិនី​តេក្វាន់ដូ​​ ខ្មែរ- អាមេរិក Tubbs Casandre Nicole ដែល​តំណាង​ឲ្យ​កម្ពុជា​ចូល​ប្រកួត​ក្នុង​​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី។

គេហទំព័រ​ខាង​លើ​បាន​សរសេរ​ថា ត្បិត Nicole បាន​ត្រឹម​មេដាយ​សំរឹទ្ធិ​​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម​៥៧​គីឡូក្រាម​ ប៉ុន្តែ​​នាង​បាន​ទាក់ទាញ​ទស្សនិកជន​ដោយ​សារ​តែ​សម្រស់ ជា​ពិសេស​ពេល​ដោះ​មួក​ចេញ​ឡើង​ទទួល​មេដាយ​​លើ​វេទិកា។ ក្រៅ​ពី​ព្រឹត្តិការណ៍​ប្រចាំ​អាស៊ីអាគ្នេយ៍​នេះ ការិនី​​វ័យ​១៨​ឆ្នាំ​​ក៏​ធ្លាប់​តំណាង​ឲ្យ​កម្ពុជា​ចូលរួម​ប្រកួតប្រជែង ព្រឹត្តិការណ៍​ជើង​ឯក​តេក្វាន់ដូ​ពិភព​លោក​ (WTF World Taekwondo Championship 2017​ នៅ​​ប្រទេស​កូរ៉េ កាល​ពី​ខែ មិថុនា​ផង​ដែរ។

កីឡាការិនី​​រូប​នេះ​​​មាន​ម្ដាយ​ជា​ជនជាតិ​ខ្មែរ និង​ឪពុក​ជា​ជនជាតិ​អាមេរិកឈ្មោះ Greg Tubbs ​ជា​គ្រូ​បង្ហាត់​តេក្វាន់​ដូ​​ដែល​មាន​ក្លឹប​ផ្ទាល់​ខ្លួន​ឈ្មោះ AAU។ នាង​បាន​​ចូល​ហ្វឹកហាត់​​​តេក្វាន់ដូ​តាំង​ពី​អាយុ​ ៣​ឆ្នាំ​​ដោយ​មាន​ឪ​ពុក​បង្ហាត់​ផ្ទាល់៕ ​

ចុចអាន៖

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម