បែក​ធ្លាយ! Neymar ប្រាប់ Coutinho ថា៖ "កុំ​ទៅ​ Barca អី”

  • 2017-08-29 13:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​ក្លឹប​មហា​សេដ្ឋី PSG កីឡាករ Neymar Jr កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ប្រាប់​ទៅ​ខ្សែ​បម្រើ​ប្រយុទ្ធ​រួម​សញ្ជាតិ​ប្រេស៊ីល Philippe Coutinho ឲ្យ​បន្ត​នៅ​ក្លឹប​ហង្ស​ក្រហម Liverpool ហើយ​កុំ​ចាក​ចេញ​ទៅ​ក្លឹប​អ្នក​មាន​បុណ្យ Barcelona ដែល​ជា​ក្លឹប​ចាស់​របស់ Neymar។

Neymar និង Coutinho

បើ​តាម​សារ​ព័ត៌មាន​ប្រេស៊ីល Estadao បាន​ឲ្យ​ដឹង​ថា កីឡាករ​ថ្លៃ​បំផុត​ក្នុង​កំណត់​ត្រា​បាល់​ទាត់ Neymar បាន​ប្រាប់​ទៅ​ Coutinho តាម​ Chat ថា​កីឡាករ​ឆ្នើម​របស់​ក្លឹប​ហង្ស​ក្រហម​រូប​នេះ​នឹង​មិន​ស្ដាយ​ក្រោយ​ទេ ដែល​ក្លឹប​យក្ស​អង់គ្លេស​មួយ​នេះ​​មិន​ព្រម​​លក់​កីឡាករ​ខ្សែ​បម្រើ​ប្រយុទ្ធ​នេះ​ឲ្យ​ទៅ​ក្លឹប​អ្នក​មាន​បុណ្យ​ Barca ។ បើ​សិន​ជា​អ៊ីចឹង​មែន បាន​ន័យ​ថា អតីត​កីឡាករ​ Barca រូប​នេះ បាន​លើក​ទឹក​ចិត្ត Coutinho មិន​ឲ្យ​ចូល​រួម​ក្លឹប​ចាស់​របស់​ខ្លួន ដែល​កំពុង​មាន​រឿង​ក្ដី​ក្ដាំ​ជាមួយ​ខ្លួន​ផង​នោះ រឿង​បញ្ហា​កុង​ត្រា​។

Neymar និង Coutinho

បញ្ជាក់​ដែរ​ថា Neymar បាន​ចាក​ចេញ​ពី​ក្លឹប​អ្នក​មាន​បុណ្យ​ កាល​ពី​ដើម​ខែ​នេះ ដើម្បី​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​យក្ស​បារាំង PSG ក្នុង​តម្លៃ​ថ្លៃ​បំផុត​ក្នុង​កំណត់​ត្រា​បាល់​ទាត់។ ឯ​ក្លឹប Barca ក៏​មិន​បង្អង់​ក្នុង​ការ​ចាយ​លុយ​ដែល​បាន​ពី​លក់​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ ហើយ​ទើប​តែ​បាន​ទិញ​ជា​ផ្លូវ​ការ​កាល​ពី​ម្សិល​មិញ​ខ្សែ​ប្រយុទ្ធ​ស្លាប​បារាំង​វ័យ​ក្មេង Ousmane Dembele ពី​ក្លឹប​យក្ស​អាល្លឺម៉ង់ Borussia Dortmund ក្នុង​តម្លៃ ១០៥​លាន​អឺរ៉ូ។ ទោះ​ជា​ទិញ​បាន​ Dembele ក្តី ក៏​នៅ​តែ​មាន​ពាក្យ​ច​ចាម​អារាម​ថា​ក្លឹប​អ្នក​មាន​បុណ្យ​នៅ​តែ​តាម​ទិញ​ខ្សែ​បម្រើ​ប្រយុទ្ធ​ Coutinho ដែល​ជា​គោល​ដៅ​សំខាន់​របស់​ខ្លួន ទោះ​ជា​ក្លឹប​ហង្ស​ក្រហម​បដិសេធ​ដាច់​ខាត​មិន​លក់​យ៉ាង​ណា​ក៏​ដោយ។

តើ​ Coutinho នឹង​ចាក​ចេញ ឬ បន្ត​នៅ​ក្នុង​ក្លឹប​ហង្ស​ក្រហម Liverpool ក្នុង​រដូវ​កាល​នេះ? មាន​តែ​ពេល​វេលា​ទើប​អាច​ប្រាប់​បាន៕

Neymar និង Coutinho

អត្ថបទ​ពាក់​ព័ន្ធ​៖

ប្រភព៖ Marca | Twitter   ប្រែ​សម្រួល៖ ហ៊ីម រស្មី