អ្នក​គាំទ្រ​ Seolhyun ក្រុម AOA មិន​ជឿ​សោះ​ ពេល​បាន​ឃើញ​រូបថត​ទាំង​នេះ

  • 2017-08-30 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​បាន​ឃើញ​រូបថត​ទំព័រ​មុខ​របស់​ទស្សនាវដ្ដី MAXIM ប្រចាំ​ខែ​កញ្ញា ដែល​ចុះ​ផ្សាយ​ថ្មីៗ​នេះ។

មើល​ដំបូង ទស្សនិកជន​ភាគ​ច្រើន​គិត​ថា​មនុស្ស​ស្រី​លើ​ទំព័រ​មុខ​នេះ គឺ​ជា​ស្រី​ស្អាត Seolhyun ដែល​​ជា​​សមាជិក​ក្រុម AOA ស្លៀក​ឈុត​ហែល​ទឹក​ពណ៌​ក្រហម​ដ៏​សិច​ស៊ី ដែល​រម្លឹក​ពី​ផ្នត់​គំនិត​ក្នុង​បទ "Good Luck” របស់ AOA ប៉ុន្តែ ការពិត​ទៅ នាង​ជា​តារា​ទើប​តែ​រះ​ថ្មី ឈ្មោះ Rui នៅ​ក្រុម H.U.B សោះ។

យើង​ដឹង​ច្បាស់​ហើយ​ថា​ហេតុ​អ្វី​បាន​ជា​ទស្សនិកជន​មាន​ការ​ភ័ន្ត​ច្រឡំ​នាង​ជាមួយ​នឹង Seolhyun គឺ​ដោយ​សារ​តែ​រូបរាង​របស់​ពួក​គេ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ខ្លាំង។ Rui ក៏​ត្រូវ​បាន​ដាក់​ងារ​ថា​ជា Seolhyun ទៅ​ថ្ងៃ​មុខ​សម្រាប់​សម្រស់​ស្រដៀង​គ្នា​របស់​ពួកគេ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ លី សុគន្ធី

អត្ថបទពេញនិយម