ជិត ១០ ឆ្នាំ Smart ចាយ​ទុនវិនិយោគអស់​ជាង ៩៦៧ លាន​ដុល្លារ នៅ​កម្ពុជា​

  • 2017-08-30 09:31:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់ មាន​ស្ដង់​បញ្ឍរ​ដាក់ឲ្យ​ស្កេន​បារកូដ​ជាង ៥ កន្លែង​ក្នុង​​កម្មវិធី​បូក​សរុប​របាយការណ៍​ប្រចាំ​ឆ្នាំ ២០១៥-២០១៦ របស់​ក្រុមហ៊ុនទូរគមនាគមន៍ចល័ត​ Smart Axiata កាល​ពី​ម្សិលមិញ។ ​

របាយការណ៍ស្តីពីនិរន្តរភាពរបស់ Smart បានធ្វើឡើងស្របតាម​ក្រប​ខ័ណ្ឌ​រៀបរាង​របស់ ក្រុមហ៊ុន Axiata និងអនុឡោមតាមគោលការណ៍ណែនាំ G4 របស់ស្ថាប័ន Global Reporting Initiative (GRI-G4) ។ របាយ​ការណ៍​នេះ​បង្ហាញពីការប្តេជ្ញាចិត្ត និងសមិទ្ធផលរបស់ក្រុមហ៊ុន ក្នុងវិស័យសេដ្ឋកិច្ច បរិស្ថាន និងសង្គម ក្រោមសសរស្តម្ភនិរន្តរភាពគន្លឺះ ចំនួនបួនគឺ៖

  • សសរទី 1– លើសពីប្រាក់ចំណេញរយៈពេលខ្លី៖ បង្កើត​គុណ​តម្លៃ​រយៈពេល​វែង​តាម​រយៈ​ការ​វិនិយោគ​របស់​ ក៏​ដូច​ជា​ការ​ធា​នា​ឲ្យ​បាន​នូវ​ការរួមបញ្ជូលជាច្រើនទៀតនៅក្នុងផលិតផល និងសេវាកម្មរបស់ Smart។

  • សសរទី 2 – ការកសាងធនធានមនុស្ស៖ ការបណ្តុះបណ្តាលធនធានមនុស្សលំដាប់ពិភពលោក ដែល​បង្កើត​ឡើង​លើ​គុណ​តម្លៃស្នូលរបស់ Axiata ព្រមទាំងផ្តល់កន្លែងធ្វើការដែលអំណោយផលចំពោះភាពច្នៃប្រឌិត និង​ការ​អភិវឌ្ឍ​។  

  • សសរទី 3 – ដំណើរការល្អឥតខ្ចោះ៖ ការ​កែ​លម្អ​លើ​ដំណើរ​ការ​ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​ក្នុង​ការ​បម្រើ​អតិថិជន​ និង​ប្រតិបត្ដិ​ការ​ផ្ទៃ​ក្នុង​របស់​ក្រុមហ៊ុន។

  • សសរទី 4 – ពិភពលោក និងសង្គម៖ ការផ្តួចផ្តើមគម្រោងក្នុងបំណងជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានរបស់យើង និង ការរួមចំណែកការងារសង្គមកម្ពុជា ។

របាយការណ៍ស្តីពីនិរន្តរភាព ឆ្នាំ 2015-2016 គឺជារបាយការណ៏និរន្តភាពទី 2 ហើយ​ដែល​បាន​ដាក់​ចេញ​ដោយ​ក្រុមហ៊ុន Smart ។ ឯកសារនេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្អែក​លើ​ទិន្នន័យ​រយៈពេល​ពីរ​ឆ្នាំ និង​រួម​បញ្ចូល​នូវ​កិច្ច​ផ្តួចផ្តើម​នានា​របស់​ក្រុមហ៊ុន Smart គិត​ចាប់​ពី​ថ្ងៃ​ទី​ 1  មករា ឆ្នាំ 2015 ដល់ថ្ងៃទី 31 ធ្នូ ឆ្នាំ 2016។

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart បានមានប្រសាសន៍ថា “របាយការណ៍ស្តីពីនិរន្តរភាព ឆ្នាំ2015-2016  គឺជាការបញ្ជាក់ឡើងវិញនៃចក្ខុវិស័យ សមិទ្ធផលរបស់យើង និងការប្តេជ្ញាចិត្តប្រកបដោយនិរន្តភាព ដែលដាក់ចេញប្រកប ដោយតម្លាភាពសម្រាប់ភាគីពាក់ព័ន្ធ និងសាធារណៈជនមើលឃើញ។

ក្នុងឆ្នាំ 2016 ក្រុមហ៊ុន Smart បានចូលរួមចំណែកទឹកប្រាក់ ៣១៣លានដុល្លារ ចូលសេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជា ។ ចំនួនទឹកប្រាក់នេះគឺស្មើនឹង 1.6% នៃផលិតផលសរុបក្នុងស្រុក (GDP) របស់ប្រទេសកម្ពុជា ដែលមានប្រភពចេញពីក្រុមហ៊ុនតែមួយប៉ុណ្ណោះ ។ ក្រុមហ៊ុន Smart ក៏បានបង់ពន្ធ ថ្លៃសេវាឯកសារ និងថ្លៃសេវាផ្សេងៗ សរុបចំនួន ៦៥លានដុល្លារផងដែរ ដែលធ្វើអោយក្រុមហ៊ុនក្លាយទៅជាអ្នកបង់ពន្ធធំជាងគេមួយនៅកម្ពុជា ដែលប្រាក់ចំណូលពន្ធស្មើនឹង 3.6% នៃចំណូលពន្ធជាតិសរុបកាលពីឆ្នាំមុន គឺបានពីក្រុមហ៊ុន Smart ។ នេះគឺជាភ័ស្តុតាងច្បាស់ដែលបង្ហាញថា ក្រុមហ៊ុន Smart តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងលើទំនួលខុសត្រូវពន្ធដាររបស់យើង និងជាអ្វីដែលអតិថិជន ដៃគូ ភាគីពាក់ព័ន្ធ និងភាគទុនិករបស់យើងគប្បីមានមោទនភាព ។” 

លោក ថូម៉ាស បានលើកឡើងបន្ថែមទៀតថា “ទស្សនវិស័យការងារសង្គមរបស់យើង គឺការព្យាយាមធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានក្នុងសហគមន៍ដែលយើងធ្វើប្រតិបត្តិការ ។ តាមរយៈការសហការគ្នាជាមួយដៃគូធំៗជាច្រើនរបស់យើង រួមមាន អង្គការយូណេស្កូ អង្គការស៊ីប៉ា អង្គការស្ទែមកម្ពុជា អង្គការបាល់ទាត់រីករាយកម្ពុជាអូស្រ្តាលី អង្គការទស្សនៈពិភពលោក  គណៈកម្មាធិ ការជាតិអូឡាំពិក និងក្រសួងនានា ដូចជា ក្រសួងទូរគមនាគមន៍ ក្រសួងអប់រំ ក្រសួងបរិស្ថាន ជាដើម ក្រុមហ៊ុន Smart បានជួយលើកស្ទួយអោយប្រជាជនកម្ពុជាជាច្រើនមានសង្ឃឹមចំពោះអនាគតដ៏ល្អប្រសើរ ។”

ចាប់តាំងពីចាប់ផ្ដើមប្រតិបត្តិការ កាលពីឆ្នាំ 2008 មក ក្រុមហ៊ុន Smart បានចំណាយដើមទុន និងចំណាយប្រតិបត្តិការអស់ជាង 967 លានដុល្លារហើយ ដើម្បីជំរុញការអភិវឌ្ឍផ្នែកទូរគមនាគមន៍ចល័តនៅកម្ពុជា និងជាពិសេសសេវាទិន្នន័យអ៊ិនធឺណិតចល័ត ។

ក្នុងឆ្នាំ 2015 និង 2016 ក៏មិនខុសគ្នាប៉ុន្មានដែរ ដោយក្រុមហ៊ុនបានចំណាយទុនវិនិយោគសរុបចំនួន ១៤០លានដុល្លារ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធបណ្តាញរបស់ខ្លួន ។ ក្រុមហ៊ុនក៏បាននឹងកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ទៅជាម៉ាកយីហោនៃជីវិតបែបឌីជីថល ដោយបានណែនាំសេវាកម្មឌីជីថល និង​ដំណោះ​ស្រាយ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ថ្មី​ៗ​ជាច្រើន។ នៅក្នុងឆ្នាំ 2016 ក្រុមហ៊ុនបានណែនាំកម្មវិធីស្តាប់តន្ត្រី និងស្របច្បាប់ដំបូងគេនៅកម្ពុជា ដោយបានចាប់ភាពជាដៃគូជាមួយក្រុមហ៊ុន Universal Music និងបានរៀបចំការប្រគំតន្រ្តី Mega Concert លំដាប់អន្តរជាតិចំនួនពីរលើក ដោយបានអញ្ជើញតារាចម្រៀង Demi Lovato និង Jessie J មកសម្តែងនៅកម្ពុជា ។

កាលពី​ម្សិលមិញ ថ្ងៃទី 29 សីហា ឆ្នាំ 2017 ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជា បានចេញផ្សាយរបាយការណ៍ស្តីពីនិរន្តរភាព ឆ្នាំ 2015-2016 ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​ក្រសួង​ប្រៃ​សណីយ៍​និង​ទូរ​គមនាគមន៍​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា។ ឯកឧត្តម Sri Hasan Malek ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជានិង ឯកឧត្តម អៀង ស៊ុនលី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមជាមួយអ្នកតំណាងក្រសួងនិងដៃគូអភិវឌ្ឍន៍នានា។ របាយការណ៍ស្តីពីនិរន្តរភាព ឆ្នាំ 2015-2016 បង្ហាញយ៉ាងច្បាស់នូវវិធីសាស្រ្តរបស់ក្រុមហ៊ុន Smart ក្នុងការទ្រទ្រង់និរន្តរភាព ក៏ដូចជាគូសបញ្ជាក់ការចូលរួមចំណែកទាំងអស់របស់ក្រុមហ៊ុន សម្រាប់ឆ្នាំ 2015 និង 2016 ។

លោកអ្នកអាចចូលមើល និងទាញយករបាយការណ៍ស្តីពីនិរន្តរភាពនេះ តាមរយៈគេហទំព័រ https://www.smart.com.kh/sustainability-report-2015-2016 ។

សម្រាប់ព័ត៌មានបន្ថែមអំពីនិរន្តរភាពនិងកិច្ចផ្តួចផ្តើមសង្គមផ្សេងៗរបស់ក្រុមហ៊ុន ស្មាត សូមតាមដានតាមទំព័រហ្វេសប៊ុករបស់យើងគឺ “Smart for Cambodia” ដែលមានអាសយដ្ឋាន www.facebook.com/smart4cambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh ។

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី