McGregor នឹង​វ៉ា Ronaldo ក្នុង​កំពូល​តារាង​​អត្តពលិក​រក​ចំណូល​ច្រើន​បំផុត

  • 2017-08-30 12:13:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ Conor McGregor អាច​​នឹង​ក្លាយ​ជា​អត្តពលិក​រក​ចំណូល​ប្រចាំ​ឆ្នាំ​ច្រើន​ជាង Cristiano Ronaldo ក្នុង​បញ្ជី​របស់​ Forbes Athletic Rich Listតាម​រយៈ​លុយ​ដែល​ប្រមូល​បាន​ពី​ការ​ប្រកួត​ជា​មួយ​ស្តេច​ប្រដាល់​អាមេរិក​ Floyd Mayweather ។

កីឡា​ករ​ក្បាច់​គុន​ចម្រុះ​ (mixed martial artist) ​សញ្ជាតិ​អៀរ​ឡង់​វ័យ​ ២៩​ឆ្នាំ Conor ​ត្រូវ​គេ​រាយ​ការណ៍​ថា​ទទួល​បាន​ ១០០ ​លាន​ដុល្លារ​ពី​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ <> ​ជា​មួយ​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​ Floyd ​កាល​ពី​ពេល​ថ្មីៗ​នេះ​។

ចំណូល​ដ៏​ច្រើន​ខាង​លើ នឹង​វ៉ា​ម្ចាស់​ពាន Ballon d’Or ​៤​ជំនាន់​ Ronaldo ​ពី​កំពូល​តារាង​របស់​ Forbes ​ដែល​​រូប​គេ​ចំណូល​ ៧១​លាន​ដុល្លារ ពី​ការ​ចុះ​កុង​ត្រា​ផ្សាយ​ពាណិជ្ជ​កម្ម​ជាមួយ​ក្រុមហ៊ុន​ល្បីៗ​ដូចជា​ Nike, Clear, EA Sport និង​ថ្មីៗ​នេះ​ជាមួយ​ក្រុមហ៊ុន​ដែក​ថែប​អេហ្ស៊ីប​ Egyptian Steel ។

ដោយ​ឡែក​ Floyd ឯណោះ​វិញ​នឹង​ក្លាយ​ជា​កីឡាករ​ប្រដាល់​ដែល​រក​ចំណូល​ប្រចាំ​ឆ្នាំ​បាន​ច្រើន​ជាង​គេ​បំផុត បន្ទាប់​ពី​កើប​លុយ​ ៣០០ ​លាន​ដុល្លារ​ពី​ការ​ប្រកួត​ជាមួយ​ Conor៕

ប្រភព៖ RT   ប្រែសម្រួល៖ សិ​រី​បុ​ទ្រ