បាខែម​អង្គរ ២០១៧ ជិត​ដល់​ហើយ កុំ​ភ្លេច​ចុះ​ឈ្មោះ​យក​អាវ​យឺត​ហ្វ្រី!

  • 2017-08-31 03:18:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​បារខែមអង្គរ ២០១៧ ជា​ព្រឹត្តិការណ៍​ជួប​ជុំវាគ្មិន​បច្ចេកវិទ្យា និងសហគ្រិនវ័យក្មេង​​នៅ​ខេត្ត​សៀមរាប​ជិត​ចាប់​ផ្ដើម​ហើយ អ្នក​នឹង​ទទួល​បាន​ចំណេះដឹង​​ជា​ច្រើន​ ហើយ​​​បាន​ហ្វ្រី​អាវ​យឺត​មួយ​ទៀត​។

#ទីកន្លែង និង កាលបរិច្ឆេទ៖

  • កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍-អាទិត្យ ទី ៩-១០ ខែ​កញ្ញា ឆ្នាំ២០១៧
  • ពេលវេលា ៖ ម៉ោង ៧:៣០ ព្រឹក ដល់ ៥:០០ ល្ងាច
  • ទីកន្លែងកម្មវិធី៖ សាកលវិទ្យាល័យ បៀលប្រាយ សាខាខេត្តសៀមរាប
  • ទំនាក់ទំនងលេខទូរស័ព្ទ៖ ០១០ ៣០ ៧៥ ៧៥
  • អ៊ីម៉ែល៖ info@barcampcambodia.org
  • ចូលរួមដោយសេរី ឥតគិតថ្លៃ

ព្រឹត្តិការណ៍​បារខែមអង្គរ ២០១៧ ​​ជាសិក្ខាសាលាបច្ចេកវិទ្យា និងការចាប់ផ្ដើមជំនួញ​ដែលមាន​គោល​បំណង ចែករំលែក​ចំណេះដឹង​ ដល់យុវជន និង​សហគ្រិន ​នៅ​ខេត្ត​សៀមរាប អំពី​ការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់​ការសិក្សា ការងារ និង​ទំនាក់ទំនង ព្រមទាំងចំណេះដឹង​អំពី ការចាប់ផ្ដើម​ជំនួញ ដូចជា​ ការជ្រើស​គំនិត​អាជីវកម្ម ការ​ស្វែងយល់​ពី​ការបង្កើត​ គំរូ​អាជីវកម្ម ស្វែងយល់​អំពី​អតិថិជន ការ​ផលិត​ផលិតផល ​និង​សេវាកម្ម ផ្សព្វផ្សាយនិម្មិត្ត​សញ្ញា​អាជីវកម្ម ​ទីផ្សារ និងការ​រៀបចំគម្រោងចំណាយ​​ចាប់ផ្ដើម​អាជីវកម្ម​ជាដើម។

ព្រឹត្តិការណ៍នេះ នឹង​មាន​វាគ្មិន​ប្រមាណ ២០ នាក់​មកពី​រាជធានីភ្នំពេញ និងខេត្តសៀមរាប ចូលរួម​ធ្វើ​បទបង្ហាញ​​ប្រធាន​បទ​ជា​ច្រើន​​ដល់​អ្នកចូលរួម និង​មានការ​ដាក់​បង្ហាញ​ផលិតផល និង​សេវាកម្មរបស់ សហគ្រិនវ័យក្មេង​នោះ​ផងដែរ៕

ចុច​អាន​​បន្ត​៖

អត្ថបទ៖ រក្សា