​ជួយ​រក​គ្នា DJI​ ​ប្រកាស​ផ្តល់​ប្រាក់រង្វាន់ដល់​ ​៣​ ​ម៉ឺន​ដុល្លារ​ ​បើ​រក​ឃើញ​បញ្ហា​

  • 2017-08-31 06:29:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​ ​Drone​ ​ឈាន​មុខ​មួយ​របស់​ប្រទេស​ចិន​ ​គឺ​ ​DJI​ ​បាន​ប្រកាស​ផ្ដល់​រង្វាន់​ជា​សាច់​ប្រាក់​ចន្លោះ​ពី​ ​១០០​ ​ដុល្លារ​ ​ដល់​ ​៣០ ០០០​ ​ដុល្លារ ​សម្រាប់​អ្នក​ណា​ដែល​អាច​រក​ឃើញ​ចំណុច​ខ្សោយ​ ​(vulnerability)​ ​នៃ​ ​Software​ ​របស់​ពួក​គេ។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ស្វែងរក​អ្នក​មាន​សមត្ថភាព​ពី​ជុំវិញ​ពិភពលោក​ ​ដើម្បី​ជួយ​ពង្រឹង​បច្ចេកវិទ្យា​សម្រាប់​បំពាក់​លើ​ ​Drone​ ​របស់​ពួក​គេ​ ​ខណៈ​ថ្មី​ៗ​នេះ​ ​កង​យោធា​សហរដ្ឋ​អាមេរិក​ដែល​ធ្លាប់​ប្រើប្រាស់​ ​Drone DJI​ ​ក្នុង​ប្រតិបត្តិការ​នានា​ ​បាន​ប្រកាស​ឈប់​ប្រើ​ក្រោយ​រក​ឃើញ​ថា​ក្នុង​ ​Software​ ​របស់​ ​DJI​ ​មាន​ ​Vulnerability​ ​ដែល​អាច​ឲ្យ​ ​Hacker​ ​វាយ​លុក​បាន។

DJI​ ​នឹង​ផ្ដើម​បើក​ឲ្យ​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ប្រជែង​យក​រង្វាន់​ខ្ទង់​ម៉ឺន​ដុល្លារ​នេះ​ចុះ​ឈ្មោះ​តាម​វេបសាយ​ផ្លូវការ​របស់​ក្រុមហ៊ុន​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​ ​ហើយ​បញ្ជាក់​ផង​ដែរ​ថា​សម្រាប់​អ្នក​ដែល​បាន​រក​ឃើញ​ចំណុច​ខ្សោយនៃ​ ​Software​ ​របស់​ ​DJI​ ​រួច​ហើយ​នោះ​ ​ក៏​អាច​ទាក់ទង​ឥឡូវ​នេះ​ជា​មួយ​សារ​អេឡិចត្រូនិក​របស់​ក្រុម​ការងារ​ ​DJI​ ​ផ្ដល់​ ​គឺ​ ​bugbounty@dji.com

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Dpreview   ប្រែ​សម្រួល៖ រដ្ឋ