រឿង​ខ្មែរ​ដែល​ទទួល​បាន​ពាន​ដល់​ទៅ៤ ត្រៀម​ចាក់​បញ្ចាំង​​ក្នុងឱកាស​មហោស្រព​ភាពយន្ត​​អាស៊ាន

  • 2017-08-31 07:37:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ចំណោម​​ភាពយន្ត​ទាំង​៨រឿង ដែល​ត្រូវ​បាន​ទូត​នៃ​បណ្ដា​ប្រទេស​អាស៊ាន រៀបចំ​ចាក់​បញ្ចាំង​ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​​អាស៊ាន ដើម្បី​អបអរ​ខួប​​៥០​ឆ្នាំ​ នៃ​ការ​បង្កើត​សមាគមន៍​អាស៊ាន រឿង​"តម្លៃ​​ស្នេហ៍" ​​របស់​កម្ពុជា​ត្រូវ​បាន​ជ្រើសរើស​​ចាក់​បញ្ចាំង​ផង​ដែរ។ នេះ​បើ​តាម​​ការ​បង្ហាញ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ក្រសួង​ព័ត៌មាន​កាល​ពី​រសៀល ម្សិល​មិញ ដោយ​មានវត្តមាន​ទូត​នៃ​បណ្ដា​ប្រទេស​អាស៊ាន​ជា​ច្រើន​​រូប​ចូល​រួម។

ភាពយន្ត​ទាំង​៨រឿង​ ដែល​បាន​រៀប​រាប់​ខាង​លើ ជា​ប្រភេទ​រឿង​ខុស​គ្នា ដូច​ជា និយាយ​ពី​ជីវិត​​គ្រួសារ ​ស្នេហា មនោសញ្ចេតនា រឿង​ល្ខោន ភ័យរន្ធត់ ជីវប្រវត្តិ​ជា​ដើម។ ការ​ចាក់​បញ្ចាំង​នឹងត្រូវ​​ចាប់ផ្តើម​ពី​ថ្ងៃ​ទី៨ ដល់​ថ្ងៃ​ទី១៥ ខែ ​កញ្ញា ឆ្នាំ ២០១៧ នៅ​លើ​​កញ្ចប់​ទូរទស្សន៍​២ គឺទូរទស្សន៍ជាតិកម្ពុជា (ទទក) និងទូរទស្សន៍ប៉ុស្តិ៍លេខ៥ ចាប់​ពី​ម៉ោង​១០យប់​តទៅ។

រឿង “តម្លៃ​ស្នេហ៍” ជា​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​​និយាយ​​ទាក់​ទង​នឹង​​ការ​​ផ្សំផ្គុំ​ គូស្រករ ដោយ​ក្នុង​សាច់​រឿង​មាន​លាយឡំ​​មនោសញ្ចេតនា កំប្លែង ការ​ស្រលាញ់ ​ជំទាស់ វាយឬក ប្រកាន់​វណ្ណៈ​ជា​ដើម។ ​​​សាច់​រឿងនេះ ​សរសេរ​ដោយ​លោក ស្ទូអាត ឈីឆាម សរសេរ​ប៉ារ៉ូល​ដោយ​លោក ម៉ាធ្យូ រ៉ូប៊ីនសុន។

ភាព​អស្ចារ្យ​នៃ​ខ្សែភាពយន្ត​នេះ មិន​ទាន់​បាន​ដាក់​បញ្ចាំង​ផ្លូវ​ការ​នៅ​ក្នុង​ស្រុក​ផង រឿង"តម្លៃ​ស្នេហា" បាន​ឈ្នះ​ពាន​រង្វាន់​​រហូត​ដល់​ទៅ៤ ពី​មហោស្រព​ភាពយន្ត​នៅ​ហូលីវូដ ឬ Hollywood International Moving Pictures Film Festival (HIMPFF)​ផង​ដែរ។

  រឿង​នេះ​ផលិត​ដោយផលិតកម្ម ​«ខ្មែរ​មេគង្គ» និង​ចូលរួម​សម្តែង​ដោយ ស្រី​ស្អាត ស៊ីន យូ​ប៊ីន យិម សម្បត្តិ អែន យ៉ាដាវ សាវិន ហ្វីលីព សុខ មុនីរក្សា ជា​ដើម៕

អត្ថបទៈ ស៊ុនហួត