ញាក់​សាច់! ក្បាច់វ៉ៃពិសេស​ៗ​សម្រាប់​សម្ដែង​ក្នុង​រឿង Action​ "អាគម​ស្បែក​ដាច"(វីដេអូ)

  • 2017-08-31 06:26:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ប្រភេទ​វាយ​ប្រហារ​រឿង "អាគម​ស្បែក​ដាច" កំពុង​ដំណើរ​ថត និង​ហ្វឹកហាត់​សម្ដែង​​ក្បាច់គុន​យ៉ាង​ស្វិតស្វាញ​ពី​​សំណាក់​តួ​សម្ដែង​ធំៗ​ និង​តួជំនួសទាំងឡាយ។

រឿង​នេះ​បាន​ចាប់​ផ្ដើម​ពិធី​ក្រុង​ពាលី​ថត​តាំង​ពាក់​កណ្ដាល​ខែ​ឧសភា ឆ្នាំ​២០១៧​ មក​ម្ល៉េះ ដែល​មាន​ចូល​រួម​សម្ដែង​ដោយ​តារា​ល្បីៗ​ជា​ច្រើន​ដូច​ជា ឆុំ វត្តី លាង ឧត្តម ឆឹម សក្កដា និង ពេជ្រ ចរណៃ និង​តួ​ល្បីៗ​ចាស់​ក្មេង​ជា​ច្រើន​ទៀត ។

លោក​គ្រូ​ ឆន ច័ន្ទវីរៈ

“អាគម​ស្បែក​ដាច" ជា​ប្រភេទ​រឿង​មន្ត​អាគម ឆ្លុះ​បង្ហាញ​ពី​អំពើ​ល្អ និង​អំពើ​អាក្រក់ ដែល​ជា​សុភាវៈ​មាន​ក្នុង​សាច់​រឿង និង​ក្នុង​សង្គម​ពិត។ រឿង​ស៊ី​ជម្រៅ​មួយ​នេះ​ មិន​ប្រើ​ឈុត​ឆាក​វ៉ៃ​សើ​ៗ​ទេ វ៉ៃ​ក៏​ខ្លាំង បាញ់​ក៏​ខ្លាំង សម្ភារៈ​បច្ចេកទេស​ក៏​ខ្លាំង។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ កញ្ញា ថៅ ពេជ្រ​អម្រិត តំណាងឲ្យផលិត​កម្ម​ខាង​លើ​ប្រាប់​ Sabay ។

ខាង​ក្រោម​នេះ គឺ​ជា​សកម្មភាព​ហាត់​សម​ខ្លះ​របស់​ក្រុម​ចោរ​ ដែរ​បង្រៀន​ និង​រៀប​ក្បាច់​លោក​គ្រូ​ ឆន ច័ន្ទវីរៈ ក្នុង​ក្លឹប​ល្បុក្កតោ​ក្មេង​វត្ត​ថាន់៕

អត្ថបទ៖ សុខណា