មាន​អ្វី​កើត​ឡើង ពេល​អ្នក​ចាត់​ការ​គីឡូ​មេ​ៗ​ជួប​គ្នា​ថ្ងៃ​តែមួយ?

  • 2017-08-31 06:49:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​​ក្នុង​កម្មវិធី​ប្រជុំ​​ប្រចាំ​ឆ្នាំ​ UEFA Elite Coaches Forum លើក​ទី​១៩​​ លោក Jose Mourinho បាន​ជួប​​​មុខ​ផ្ទាល់​ពេល​តែមួយ​ជាមួយ​អ្នក​ចាត់​ការ​ Manchester United ទាំង​ពីរ​គឺ​លោក  Louis van Gaal និង Sir Alex Ferguson។

អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​​បាន​សម្ដែង​ការ​គួរ​យ៉ាង​ក្រៃលែង​​ចំពោះ Sir Alex ប៉ុន្តែ​ជាមួយ van Gaal អ្នក​ទាំង​ពីរ​ដូច​​មិន​សូវ​រាក់ទាក់​គ្នា​បន្តិច ព្រោះ​ធ្លាប់​រិះគន់​គ្នា​ ពេល​អ្នក​ចាត់ការ​ហូឡង់​​នៅ​ដឹកនាំ​​នៅ Old Trafford កាល​ពី​ឆ្នាំ​២០១៦។ សម្រាប់​អ្នក​ចាត់​ការ​ផ្សេង​ៗ​​​​បាន​ចាប់​ដៃ​ និង​ញញឹម​ពិភ្សា​​រឿង​ការងារ​ដោយ​ក្ដី​រីករាយ។

ក្នុង​កម្មវិធី​ដ៏​វិសេសវិសាល​នោះ​​អ្នក​ចាត់ការ​ល្បី​ៗ​ជុំវិញ​ទ្វីប​អឺរ៉ុប​​ជា​ច្រើន​​បាន​ចូល​រួម​ដោយ​​មាន​ការ​អញ្ជើញ​​ពី​ម្ចាស់​កម្មវិធី ក្នុង​នោះ​មាន Zinedine Zidane (Real Madrid) , Unai Emery (PSG), Rafa Benitez ( Newcastle) និង Ernesto Valverde (Barcelona) ជា​ដើម។ ក្នុង​ឱកាស​ Ferguson ជា​ប្រធាន​នៃ​កម្មវិធី ការ​ជួបជុំ​នេះ​​ធ្វើ​ឡើង​ដើម្បី​ឲ្យ​អ្នក​ចាត់ការ​ទាំង​​អស់​មាន​ឱកាស​បញ្ចេញ​​មតិ​យោបល់​​អំពី​ការ​ព្រួយបារម្ភ​និង​ការ​ផ្លាស់ប្ដូរ​នៃ​​​ទិដ្ឋភាព​ផ្សេង​ៗ ក្នុង​បញ្ហា​​បាល់ទាត់​នៅ​តំបន់​អឺរ៉ុប​កំពុង​ជួប​ប្រទះ៕

van Gaal ទទួល​រង្វាន់​កិត្តិយស​ពី Sir Alex Ferguson សម្រាប់​ការ​ដឹក​នាំ Man Utd​១០០​ប្រកួត

ចុចអាន​៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ